ឯកឧត្ដម ង៉ូវ បូរីណា បានអញ្ជេីញប្រគល់កូនឈេីជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សាលាបឋមសិក្សាទួលតាហោ
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម ង៉ូវ បូរីណា បានអញ្ជេីញប្រគល់កូនឈេីជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សាលាបឋមសិក្សាទួលតាហោ

 ឯកឧត្ដម ង៉ូវ បូរីណា បានអញ្ជេីញប្រគល់កូនឈេីជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សាលាបឋមសិក្សាទួលតាហោ



ត្បូងឃ្មុំ ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រី ក្រសួងបរិស្ថាន បាន អញ្ជើញដឹកនាំមន្រ្ដីរាជការ ប្រគល់កូនឈេីដល់ ប្រជាពលរដ្ឋ​ សិស្សានុ-សិស្ស ដោយមានការអញ្ជេីញរួមពី លោកជំទាវ ងិន លីណា រដ្ឋលេខាធិកាក្រសួងបរិស្ថាន ឯកឧត្ដម​ ហុយ ហានសុង រដ្ឋលេខាធិកាក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រី រាជការ អាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ សិស្សា-នុសិស្ស​ ប្រមាណជាង ២០០នាក់ ព្រមទាំងបានដឹកនាំ ដាំដេីមឈេី ស្របតាមបណ្ដោយប្រឡាយទឹក ស្ថិត ក្នុងភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧​ ខែ​មិថុនា​ ឆ្នាំ២០២៥។ 



ក្នុងសកម្មភាពនាំគ្នាដាំដេីមឈេីនេះផងដែរ ជា ការចូលរួមយ៉ាងសកម្មលេីយុទ្ធនាការ "ពន្លក បៃតង " ដែលនៅក្នុងយុទ្ធសាស្រ្តចក្រាបរិស្ថាន​ ជាពិសេសបានបណ្តុះផ្នត់គំនិតដល់កូនចៅជំនាន់ក្រោយ​ ឲ្យទូលំទូលាយ ចេះស្រលាញ់បរិស្ថាន​ នឹងចូលរួមការពារធនធានធម្មជាតិទាំងអស់គ្នា ព្រមទាំងពង្រីកគម្របបៃតង និង អព្យាក្រឹតកាបូននៅកម្ពុជា ។ 



ឯកឧត្ដម បានបន្ដថាក្រសួងបរិស្ថាននិង មន្ទីរ បរិស្ថានគ្រប់ រាជធានីខេត្តនឹង ផ្ដល់ ឬ ចែកកូន ឈេី ជូនប្រជាពលរដ្ឋយកទៅធ្វេី ការ ដាំដុះ ដោយឥតគិតថ្លៃ ។ ជាមួយគ្នានេះដែរ ឯកឧត្ដម បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រី រាជការ ចូលរួម ដាំដេីមឈេី ឱ្យច្រេីនតាម ដែរអាចធ្វេីទៅបានក្នុងរដូវ វស្សារខាងមុខនេះ ។



ឆ្លៀតឱកាស​នេះផងដែរ​ ក្នុង​ស្មារតីជាតិ​ ស្រលាញ់​សន្តិភាព​ នឹងការពារទឹក​ ស្របពេលជាតិយើង​ បាននិងកំពុងទទួលរងនូវមហិច្ឆិតាចង់ឈ្លានបូរណៈភាពទឹកដីអំពីជាតិសាសន៍ជិតខាង​ ដែលវង្វេងប្រវត្តិសាសន៍គ្មានការខ្មាសអៀន ក្នុងនាម​ ឯកឧត្ដម​ ជា​ប្រជាពលរដ្ឋ​ នឹងមន្ត្រីរាជការ​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ អាជ្ញាធរ​មូលដ្ឋាន​ គ្រប់រូបជា​សមរភូមិ​ក្រោយ​ គាំទ្រ​សមរភូមិ​មុខ​ បានរួបរួមគ្នា​ គោរព​អរគុណ​ និងគោរពតាមនូវ​ គោលនយោបាយការពារជាតិ ការពារបូរណៈភាពទឹកដី​ ដែលដឹកនាំដោយ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការសាទរគាំទ្រ និង​ ចូលរួមយ៉ាងពុះពោរ​ ស្មោះស្ម័គ្រអស់ពីដួងចិត្ត​ ក្នុងការជួយឧបត្ថម្ភ​ ទាំងកម្លាំកាយកម្លាំងចិត្ត កម្លាំងទ្រព្យ​ ដល់បងប្អូនកងយោធពលខេមរភូមិន្ទ​ ដែលកំពុងឈរជេីងនៅ​សមរភូមិ​មុខ​ បានលះបង់សាច់ស្រស់ឈាមស្រស់​ ឈរជើរតាមបន្ទាត់ព្រំដែនចាំទប់ទល់ការឈ្លានពានពីពួកទ័ពសៀម។













Previous Post Next Post