ឯកឧត្ដម​ ង៉ូវ​ បូរីណា​ ដឹកនាំ​ប្រជាពលរដ្ឋ​ ដាំដេីមឈេី​ ក្នុង​ឃុំ​ដំរិល
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ ដឹកនាំ​ប្រជាពលរដ្ឋ​ ដាំដេីមឈេី​ ក្នុង​ឃុំ​ដំរិល

 ឯកឧត្ដម​ ង៉ូវ​ បូរីណា​ ដឹកនាំ​ប្រជាពលរដ្ឋ​ ដាំដេីមឈេី​ ក្នុង​ឃុំ​ដំរិល



ត្បូងឃ្មុំ​៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ដំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ដឹកនាំ​មន្រ្ដី​រាជការ​ ប្រជាពលរដ្​ឋ​សិស្សានុសិស្ស​ ប្រមាជាង​១០០នាក់​ ចូលរួម​ដាំដេីមឈេី​ ស្របតាម​បណ្ដោយ​ប្រឡាយ​ទឹក​ ស្ថិត​ក្នុង​ឃុំ​ដំរិល​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។ 



សកម្មភាព​នាំគ្នា​ដាំដេីមឈេី​ នៅព្រឹក​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៥​ នេះ​ ជា​ការ​ចូលរួម​យ៉ាង​សកម្ម​លេី​យុទ្ធនាការ​ "ពន្លក​បៃតង​"​ សំដៅ​លើ​ការ​ដាំដេីមឈេី​ តាម​មូលដ្ឋាន​ ទីសាធារណៈ​ តំបន់​ដី​សិករិចរិល​ ដេីម្បី​ពង្រីក​គម្របបៃតង​ និង​អព្យាក្រឹត​កាបូន​នៅកម្ពុជា​។ 



ក្នុង​ស្មារតី​ដេីម្បី​បរិស្ថាន​មាន​ភាព​បៃតង​ និង​ចីរភាព​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​ប្រាប់​ថ​ា​ យេីង​ទាំងអស់​គ្នា​ ត្រូវ​បន្ដរួបរួម​ស្មារតី​ថែរក្សា​បរិស្ថាន​កម្ពុជា​ ដោយ​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​ លេីគ្រប់​យុទ្ធនាការ​ ដេីម្បី​ភាព​ស្អាត​ ភាពបៃតង​ នឹង​ចីរភាព​បរិស្ថាន​ ជា​ពិសេស​ធ្វើ​យ៉ាងណា​ជម្រុញ​ឱ្យ​កម្ពុជា​មាន​អព្យាក្រឹត​កាបូន​ នាឆ្នាំ​២០២៥។ 



ឯកឧត្ដម​ បានបន្ដថា​ ក្រសួង​បរិស្ថាន​ និង​មន្ទីរ​បរិស្ថាន​គ្រប់​ រាជធានី​ ខេត្ត​ នឹង​ផ្ដល់​ ឬ​ចែកកូន​ឈេី​ជូន​ប្រជាពលរដ្ឋ​យកទៅ​ធ្វេី​ការ​ដាំដុះ​ ដោយឥតគិតថ្លៃ​។ ជាមួយ​គ្នា​នេះដែរ​ ឯកឧត្ដម​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ មន្ដ្រី​រាជការ​ ចូលរួម​ដាំដេីមឈេី​ ឱ្យ​ច្រេីន​តាម​ដែរអាច​ធ្វេី​ទៅ​បាន​ក្នុង​រដូវ​វស្សា​រ​ ខាងមុខនេះ​។







Previous Post Next Post