លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចុះត្រួតពិនិត្យចំនួនកម្លាំងជាក់ស្តែង នៅមូលដ្ឋានក្រុងច្បារមន សំរោងទង គងពិសី និងគ្រឿងសម្ភារៈបរិក្ខារផ្សេងៗដើម្បីត្រៀម លក្ខណៈទុកជាមុនក្នុងការអន្តរាគមន៍
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចុះត្រួតពិនិត្យចំនួនកម្លាំងជាក់ស្តែង នៅមូលដ្ឋានក្រុងច្បារមន សំរោងទង គងពិសី និងគ្រឿងសម្ភារៈបរិក្ខារផ្សេងៗដើម្បីត្រៀម លក្ខណៈទុកជាមុនក្នុងការអន្តរាគមន៍

 លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចុះត្រួតពិនិត្យចំនួនកម្លាំងជាក់ស្តែង នៅមូលដ្ឋានក្រុងច្បារមន សំរោងទង គងពិសី និងគ្រឿងសម្ភារៈបរិក្ខារផ្សេងៗដើម្បីត្រៀម លក្ខណៈទុកជាមុនក្នុងការអន្តរាគមន៍



 ជួយសង្គ្រោះភ្លាមៗឲ្យបានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះដោយសារគ្រោះទឹកជំនន់ ឬគ្រោះធម្មជាតិផ្សេងៗនារដូវវស្សានេះ ក្រោយការត្រួតពិនិត្យ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាដល់ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងត្រូវអំពាវនាវផ្សព្វផ្សាយជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រោតជ្រាបជាព័ត៌មាន ចំពោះប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ងាយរងគ្រោះ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងរដូវវស្សានេះ ។



    បើប្រជាពលរដ្ឋមានបញ្ហាប្រឈមត្រូវរាយការណ៍ឲ្យបានលឿនបំផុតទៅតាមអ្វីដែលធ្វើទៅបានមកកាន់កម្លាំងមូលដ្ឋានរបស់ខ្លួនរស់នៅ ដើម្បីងាយស្រួលឲ្យកងកម្លាំងយើងងាយស្រួល ក្នុងការចុះជួយអន្តរាគមន៍បានទាន់ពេលវេលាផងដែរ ។

កំពង់ស្ពឺ,ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥





















Previous Post Next Post