ក្រុមការងារគេហទំព័រ រស្មី ស្ទឹងត្រង់ នាំយកអំណោយសម្បុរជន ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ...
ភ្នំពេញ៖ ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ នៅព្រឹកថ្ងៃពុធទី២០ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាងគេហទំព័រ រស្មីស្ទឹងត្រង់ បានដឹកនាំក្រុមការងារនិងសហការី ព្រមទាំងព្រះសង្ឃជាច្រើនអង្គនាក់ នាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ដែលអំណោយទាំងអស់នេះគឺជាទឹកចិត្តរបស់ក្រុមការងារក្នុងអង្គភាព និងសម្បុរសជននានា ដើម្បីយកទៅផ្តល់ជូនដល់វិរៈកងទ័ពជួរមុខ ដែលកំពុងការពារទឹកដីដែលសៀមបានឈ្លានពានកន្លងមកនោះ និងបន្តយកទៅផ្តល់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកចេញពីផ្ទះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ.មករកកន្លែងទីទួលមានសុវត្ថិភាពនៅក្នុងវត្តពោធិ៍ ៥ពាន់ដើម ស្ថិតនៅភូមិគូលែនខាងត្បូង ឃុំគូលែនខាងត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងនោះមានសម្លៀកបំពាក់មនុស្សចាស់និងក្មេងប្រុសស្រីមួយចំនួនផងដែរ។
លោក សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម
គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក
បណ្ឌិត ឃីម រដ្ឋា ចាងហ្វាងសារព័ត៌មានរស្មីស្ទឹងត្រង់ និងលោកចាងហ្វាងសារព័ត៌មានមួយចំនួនទៀត ព្រមទាំងសប្បុរសជនទាំងអស់ ដែលបាននាំអំណោយគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីយកមកចែកជូនដល់វីរៈយុទ្ធជនជួរមុខក្នុងខេត្តប្រាសាទព្រះវិហារ លោកក៏បានសួរសុខទុក្ខទៅដល់ប្រជាពលរដ្ឋដែលជាជនភាសិកចំនួន 250 គ្រួសារដែលបានមកទទួលអំណោយនៅថ្ងៃនេះដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត ឃីម រដ្ឋា ប្រធានអង្គភាព បានសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនដែលជាកងកម្លាំងការពារទឹកដីសមរភូមិជូរមុខដែលកំពង់ឈរជើងការពារទឹកដីដែលសៀមបានឈ្លានពានកន្លងមកនោះ ព្រមទាំងជួយលើកទឹកចិត្តដល់កងកម្លំាងទាំងអស់ដែលខិតខំការពារទឹកដីកម្ពុជា មិនអោយជនណាមកឈ្លានពានទឹកដីកម្ពុជាសូម្បីតែ ១មីលីម៉ែត្រ និងបានជូនពរដល់បងៗកងកម្លាំងទាំងអស់សូមឲ្យជួបតែសេចក្តីសុខសប្បាយទាំងអស់គ្នា។
ក្នុងឱកាសនេះដែរលោកបណ្ឌិត
ឃីម រដ្ឋា បានស្វះស្វែងរកជំនួយមនុស្សធម៌ជាច្រើនដើម្បីចូលរួមចំណែក
ជាមួយរាជរដ្ឋាភិបាលដែលមានប្រមុខដឹកនាំដ៏ឈ្លាសវៃក្លាហានដែលមាន
សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចបវរមហាធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកទាំងទ្វីបានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិមាតុភូមិនិងប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប !នឹងមិនអនុញ្ញាតឲ្យបរទេសណាឈ្លានពានយកទឹកដីកម្ពុជាសូម្បីតែមួយមីលីម៉ែត្រក៏មិនបានដែរ នេះជាវីរភាពនិងជាបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា
ពីសំណាក់ប្រមុខដឹកនាំរបស់កម្ពុជាដ៏ឆ្លាតវៃនិងវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខរបស់យើង។
ដែលលោកទាំងអស់ខិតខំតស៊ូពុះពារគ្រប់ឧបសគ្គទាំងអស់យកអាយុជីវិតសាច់ស្រស់ឈាមស្រស់ទៅប្ដូរដើម្បីជាតិមាតុភូមិនិងប្រជាពលរដ្ឋ។
លោក បណ្ឌិត ឃីម រដ្ឋា ក៏បានបញ្ជាក់នៅក្នុងឱកាសនោះដែរថា កម្លាំងសាមគ្គីមនុស្សធម៌ទាំងអស់នេះហើយ គឺស្មើនឹង
ចង្កឹះមួយបាច់គឺជាចង្កឹះខ្លឹមដែលធ្វើឲ្យកម្លាំងសត្រូវ បានឈ្លានពានមកលើប្រទេសជាតិរបស់យើងនេះ មានការភ័យខ្លាចនិងមិនហ៊ានឈ្លានពាន ដើម្បីយកទឹកដីយើងបានទៀតឡើយ។
នាឱកាសនោះ លោក ឃីម រដ្ឋា បានថ្លែងអំណរអរគុណដល់ទឹកចិត្តក្រុមការងារអង្គភាពគេហទំព័រ រស្មី ស្ទឹងត្រង់ ព្រមទាំងសម្បុរសជននានា ដែលបានផ្ដល់ជាសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកា សម្រាប់ប្រគល់ជូនតាមរយៈលោកដែលជាប្រធានអង្គភាពដើម្បីយកទៅចែកជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារទឹកដីរបស់យើងមិនឱ្យជនណាម្នាក់មកឈ្លានពានបានឡើយ និងបងប្អូនភៀសសឹកដែលកំពុងស្នាក់នៅទីទួលមានសុវត្តិភាពនៅក្នុងវត្តពោធិ៍ ៥ពាន់ដើម ជាពិសេសក្រុមហ៊ុនInternational Office Supply Co.,Ltd បានចូលរួមឧត្ថម្ភម្សៅទឹកដោះគោសម្រាប់កូនក្មេង នឹងស្ត្រីពោះធំ និងបបរសម្រាប់កូនក្មេងផងដែរ។
សូមបញ្ជាក់ផងដែរថា សម្ភារៈដែលក្រុមការងាររបស់អង្គភាពគេហទំព័រ រស្មី ស្ទឹងត្រង់ ដឹកនាំដោយលោក ឃីម រដ្ឋា បាននាំយកទៅផ្តល់ជូនរួមមាន៖.
អង្ករ ១តោន ទឹកសុទ្ធ ៤០០យួរ .មី ៣០កេះ
ភេសជ្ជៈ១០កេះ .ទឹកត្រី ២០យួរ .ទឹកស៊ឺអីវ ២០យួរ
.ខោអាវ ៣០០កំប្លែង នំបុ័ង ១០០ដើម
អំណោយដែលសប្បុរសជននានាដែលបានជួយឧបត្ថម្ភដើម្បីចូលរួមចំណែកចលនាមនុស្សធម៌តាមរយៈអង្គភាពគេហទំព័រ រស្មី ត្រង់ ដើម្បីយកជួយទៅដល់ បងប្អូនប្រជាពលរដ្ឋភៀសសឹក និង បងប្អូនវីរៈកងទ័ពសមរភូមិជួរមុខ ដែលកំពុងប្រឈមមុខជាមួយសត្រូវឈ្លានពានទឹកដីកម្ពុជា -
ពេលនេះបាននាំយកមកដល់ហើយ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ និងបងប្អូនភៀសសឹកទាំងអស់ជាពិសេសសប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភទាំងអស់សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ជានិរន្តរ៍៕


















