លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខ​ លោកវរសេនីយ៍ត្រី លាង ឈីវ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រាច ខេត្តកំពត......
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខ​ លោកវរសេនីយ៍ត្រី លាង ឈីវ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រាច ខេត្តកំពត......

 លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខ​ លោកវរសេនីយ៍ត្រី លាង ឈីវ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រាច ខេត្តកំពត......



កំពង់ស្ពឺ៖នាថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ(ស.ស.យ.ក.កំពង់ស្ពឺ) ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី លាង ឈីវ អនុប្រធានមន្ទីរភស្តុភារ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រាច ខេត្តកំពត។



នាឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បាននាំយកនូវថវិកាចំនួន ៥០០,០០០រៀល និងសម្ភារៈមួយចំនួនទៀតមានដូចជា(អង្ករចំនួន២បេ,ទឹកក្រូចចំនួន ២កេស,មីចំនួន ២កេស​​​​​ និងទឹកសុទ្ធចំនួន២កេស)ថែមទៀតផងដែរ។



ដោយក្តីរំភើបរីករាយឥតឧបមា លោកវរសេនីយ៍ត្រី លាង ឈីវ បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់ ហើយបានបន្តថាក្នុងនាមគាត់ជាមន្ត្រីថ្នាក់ក្រោម គាត់ពិតជាមានសេចក្តីសោមនស្សរីករាយ រំភើបរខ្លាំងណាស់ ដែលលោកមេបញ្ជាការ យកចិត្តទុកដាក់ ព្រមទាំងបានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារគាត់ផងដែរ។



ហើយលោកក៏សូមជួនពរជ័យសេរីមង្គលដល់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការនិងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់រួមនឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ(សសយក​​​​ កំពង់ស្ពឺ)សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕









Previous Post Next Post