លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ចើញចុះសួរសុខទុក្ខអ៊ុំស្រី សៀក ខេង អាយុ៧៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ..
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ចើញចុះសួរសុខទុក្ខអ៊ុំស្រី សៀក ខេង អាយុ៧៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ..

 លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ចើញចុះសួរសុខទុក្ខអ៊ុំស្រី សៀក ខេង អាយុ៧៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ.......



កំពង់ស្ពឺ៖កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ចើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខអ៊ុំស្រី សៀក ខេង ភេទស្រី អាយុ ៧៦ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានជំងឺកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។


នាឱកាសសួរសុខទុក្ខនោះដែរ លោក ម៉េង ស្រ៊ុន បានសំណេះសំណាលអំពីសុខភាពរបស់អ៊ុំស្រី សៀក ខេង និងជូនពរសូមអោយឆាប់ជាសះស្បើយ ប្រកបដោយសុខភាពល្អឡើងវិញ ព្រមទាំងជួយផ្តល់ឈាមជូនដល់អ៊ុំស្រីបានចំនួន០៣ផ្លោកភ្លាមៗ ហើយក៏បានឧបត្ថម្ភជាថវិកាចំនួន ១០០,០០០រៀល និងសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន(អង្ករ ១បាវ,ទឹកសុទ្ធ ១កេស, មីជាតិ ១កេស និងភេសជ្ជះ ១កេស) ទៀតផងដែរ។









Previous Post Next Post