ទឹកចិត្តសប្បុរស របស់ម្ចាស់ជំនួយ ជួយដល់ បញ្ជាការដ្ឋានទ័ពពិសេស ដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ខ្សែរព្រំដែន កម្ពុជា ថៃ នៃខេត្តព្រះវិហា...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទឹកចិត្តសប្បុរស របស់ម្ចាស់ជំនួយ ជួយដល់ បញ្ជាការដ្ឋានទ័ពពិសេស ដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ខ្សែរព្រំដែន កម្ពុជា ថៃ នៃខេត្តព្រះវិហា...

 ទឹកចិត្តសប្បុរស របស់ម្ចាស់ជំនួយ ជួយដល់ បញ្ជាការដ្ឋានទ័ពពិសេស

ដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ខ្សែរព្រំដែន កម្ពុជា ថៃ នៃខេត្តព្រះវិហា



នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ទឹកចិត្តសប្បុរស របស់ម្ចាស់ជំនួយ ជួយដល់ បញ្ជាការដ្ឋានទ័ពពិសេស

ដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ខ្សែរព្រំដែន កម្ពុជា ថៃ  នៃខេត្តព្រះវិហាត្រូវបានដឹកយកជំនួយទៅជួយដោយផ្ទាល់នូវទី បញ្ជាការដ្ឋានទ័ពពិសេស រួមមាន÷

១ លោកជំទាវ ឆាយ សុខន

២ លោកបណ្ឌិត ឃីម រដ្ឋា អគ្គនាយកការផ្សាយ របស់ អង្គភាពសារព័ត៌មាន រស្មីស្ទឹងត្រង់ 

៣ លោក ទុំ រតនា អគ្គនាយកការផ្សាយផ្សាយរបស់អង្គភាព Flash News 

៤ យ៉េង សុធា អគ្គនាយការផ្សាយរបស់អង្គភាពសារព័ត៌មាន ST TV online  

៥ ព្រះតេជគុណ សុខ សាវិន ព្រះគ្រូសូត្រស្ដាំ និងព្រះតេជគុណ ឆាយ សុភារៈ ព្រះគ្រូសូត្រឆ្វេង រួមជាមួយញាតិញោមពុទ្ធបរិស័ទ តំណាងព្រះធម្មបាលោ ហែម អ៊ីន ព្រះគ្រូចៅអធិការវត្តអង្គក្ដី ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

រួមទាំងលោកតាអាយុ ៩៦ឆាំ និងបងប្អូនប្រជាពលរដ្ឋ និងសហការីរបស់អង្គភាពទាំងអស់សរុបចំនួនប្រមាណជា ២៧នាក់  ដើម្បីយកអំណោយជាសប្បុរសជន ដែលបានឧបត្ថម្ភជូនដល់ បញ្ជាការដ្ឋានទ័ពពិសេស ដែលកំពុងឈរជើងការពារ តាមបន្ទាត់ខ្សែព្រំដែន កម្ពុជា-ថៃ  ដែលបានឧបត្ថមជំនួយជួយដោយផ្ទាល់នូវសម្ភារៈមួយចំនួនរួមមាន÷ 



-ទឹកបរិសុទ្ធ  ចំនួន: ១,០០០ យួរ -អាវភ្លៀង    ចំនួន :៣០អាវ- មីជាតិ ចំនួន: ៦ កេះ - ធ្យូង ចំនួន: ៦ បាវ- នំបុ័ង ចំរុះ ចំនួន ២៨០ ដើម- បារី ចំនួន២សុង  ។



  នៅក្នុងពិធីការប្រគល់ ជំនួយជួយដល់កងទ័ពនោះផងដែរ ព្រះសង្ឃចំនួន ២ព្រះអង្គបានធ្វើ ជយ័ន្តោ ប្រោះព្រំ ជូនដល់កងទ័ពជួរមុខ សូមឱ្យបារមី វត្ថុសាកសិទ្ធក្នុងលោកតាមជួយថែរក្សាការពារដល់កងទ័ពជួរមុខទាំងអស់ បាននូវ

សេចក្តីសុខ ឈ្នះអស់មាសត្រូវ ទៅលើកងទ័ពសៀមដែលកំពុងមានកាឈ្លានពានទឹកដីកម្ពុជា សូមឲ្យវិនាសសន្តិកុំបីខាន ។



  លោក ថោង ម៉ាឡៃ នាយការិយាល័យទី៤  តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការរដ្ឋានទ័ពពិសេស  បានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅនូវ ស្មារតីខ្មែរជួយខ្មែរតែមួយ  ជូនចំពោះ លោកអគ្គនាយក អង្គភាពសារព័ត៌មានទាំង៣ និងសហការីទាំងអស់ ពិសេសឯកឧត្តមលោកជំទាវ  ព្រមទាំងព្រះសង្ឃ លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលបានយកជំនួយមកដល់ ចំណុចទីតាំង ដែលកំពុងឈរជើងរបស់ ទីបញ្ជាការដ្ឋានទ័ពពិសេស  សូមឱ្យអស់លោកទាំងអស់បានជួបតែនិងសេចក្តីសុខសេចក្តីចម្រើន រកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារទាំងអស់គ្នា។



ស្របជាមួយគ្នា ពេលព្រឹកថ្ងៃទី១២ខែតុលា ឆ្នាំ២០២៥ នេះផងដែរ លោកអគ្គនាយកអង្គភាពសារព័ត៌មានទាំងបីខាងលើ

ក្នុងស្មារតីខ្មែរតែមួយត្រូវតែជួយគ្នា នៅក្នុងតំបន់ជួរមុខរបស់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ លោក អគ្គនាយកទាំង៣អង្គភាព បានចែករំលែក នូវជំនួយជួយដល់កងទ័ព កងពលលេខ៩ នូវក្នុងទឹកចិត្តបន្តិចបន្តូចជាករួមចំណែករួមមាន៖ ទឹកបរិសុទ្ធចំនួន ២១៤យួ នំប៉័ងចំនួន១២០ដើម មីជាតិ ចំនួន៤កេះ  ដែលមានលោក គីម សុភ័ណ្ឌ(ហៅ តាគ្រោង) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមមេបញ្ជាការ បានមកទទួលនូវជំនួយឧបត្ថម្ភអំពី លោកអគ្គនាយកទាំង៣អង្គភាព លោក គីម សុភ័ណ្ឌ(ហៅ តាគ្រោង)សូមឱ្យអស់លោកទាំងអស់បានជួបតែនិងសេចក្តីសុខសេចក្តីចម្រើន រកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារធ្វើដំណើរទីជិតទីឆ្ងាយសូមបានសុខសុវត្ថិភាពជារៀងរូតកុំបីខាន ៕














Previous Post Next Post