ពិធីបើកការដ្ឋានអនុវត្តគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០២៥ ...
ថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទី លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០២៥
ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង ១,៥៤១ម ទទឹង ៤ម កម្រាស់ ០,១៥ម ស្ថិតក្នុងភូមិទួលរកា១ ភូមិទួលរការ៣ និងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕












