លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង-ស្រុក ក្នុងខេត្តកំពង់ស្ពឺ មានចំនួន១៣១៤នាក់......
កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង-ស្រុក ក្នុងខេត្តកំពង់ស្ពឺ មានចំនួន១៣១៤នាក់ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត នឹងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត រួមនិងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានមេដាយមាសចំនួន ៣០៦ មេដាយសំរិទ្ធ ៦០២ នឹងមេដាយប្រាក់ ៤០៦
ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់គណៈគ្រូបង្រៀនក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ ដែលជាការឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវគុណូបការៈរបស់ពួកគាត់នៅក្នុងវិស័យអប់រំ ដោយបានរៀបចំឡើងនៅបរិវេណសាលាខេត្តកំពង់ស្ពឺ។




























