នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី...
លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំស្តីអំពីការគ្រប់គ្រង និងប្រើប្រាស់រថយន្តគិលានសង្គ្រោះ ដែលមានសមាសភាពអញ្ជើញចូលរួម៖ អនុប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ការិយាល័យរដ្ឋបាល និងបុគ្គលិក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាពដែលមានរថយន្តគិលានសង្រ្គោះ ម្ចាស់មន្ទីរសម្រាកព្យាបាលឯកជន និងអ្នកបើកបររថយន្តគិលានសង្រ្គោះ សរុបចំនួន ៤៥រូប។














