វិញ្ញាបនបត្រអចលនវត្ថុ ចំនួន ២ ៥០៧ បណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន៤ភូមិ៖ ភូមិត្រពាំងស្រែ ភូមិជើងឃ្លេ ភូមិច្រាប និងភូមិជ្រៃម៉ាំង ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ
នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រអចលនវត្ថុ ចំនួន ២ ៥០៧ បណ្ណ ក្រោមអធិបតីភាពលោកអភិបាលរងខេត្ត ហេង សុថា តំណាងឯកឧត្តមអភិបាលខេត្តក្រចេះ ជូនដល់ប្រជាពលរដ្ឋចំនួន៤ភូមិ៖ ភូមិត្រពាំងស្រែ ភូមិជើងឃ្លេ ភូមិច្រាប និងភូមិជ្រៃម៉ាំង ឃុំ ២ធ្នូ ស្រុកស្នួល។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ-ភូមិ និងប្រជាពលផងដែរ។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក










