កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​តាកែវ​​ ឆ្មក់បង្រ្កាប​ករណី​គ្រឿងញៀន​ចុះឆែកឆេលំនៅដ្ឋាជនសង្ស័យ​រកឃើញកាំភ្លើងខ្លីចំនួន០២ដេីម​​​​​ រថយន្ត​ពីរគ្រឿងនិងម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន​ ព្រមទាំង​វត្ថុ​តាង​មួយចំនួន​ទៀត...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​តាកែវ​​ ឆ្មក់បង្រ្កាប​ករណី​គ្រឿងញៀន​ចុះឆែកឆេលំនៅដ្ឋាជនសង្ស័យ​រកឃើញកាំភ្លើងខ្លីចំនួន០២ដេីម​​​​​ រថយន្ត​ពីរគ្រឿងនិងម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន​ ព្រមទាំង​វត្ថុ​តាង​មួយចំនួន​ទៀត...

 កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​តាកែវ​​ ឆ្មក់បង្រ្កាប​ករណី​គ្រឿងញៀន​ចុះឆែកឆេលំនៅដ្ឋាជនសង្ស័យ​រកឃើញកាំភ្លើងខ្លីចំនួន០២ដេីម​​​​​ រថយន្ត​ពីរគ្រឿងនិងម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន​ ព្រមទាំង​វត្ថុ​តាង​មួយចំនួន​ទៀត...



ដោយ​អនុវត្ត​តាម​ការ​ចង្អុល​បង្ហាញ​តម្រង់ទិសរបស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ និងមានការណែនាំ​​ដោយផ្ទាល់​ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​​ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ​​​និង​មាន​ការសម្រប​សម្រួល​នីតិវិធី​ពី​ ឯកឧត្ដម សុិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ​ និង​ ឯកឧត្ដម ឯក សេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ



កាលពីវេលាម៉ោង​០៦:៥០នាទីព្រឹក​ នាថ្ងៃទី២៩​ ខែវិច្ចិកា​ ឆ្នាំ២០២៥​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ ដឹកនាំដោយ​​​​ លោក​វរៈសេនីយ៍ត្រី​ ស៊ូ​ ប៊ុនរឿន​ បានសហការជាមួយ​​ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ​ ដឹកនាំដោយ​​ លោក​អនុសេនីយ៍​ឯក​ ជួន​ តូរៈនៈ​ បានឆ្មក់ចុះឆែកឆេលំនៅដ្ឋានជនសង្ស័យឈ្មោះ​ សែម​ រក្សា​ ភេទស្រី​ អាយុ​២៣ឆ្នាំ​ មុខរបរ​កម្មកររោងចក្រ​ រស់នៅភូមិត្មាតលេង​ ឃុំបសេដ្ឋ​ ស្រុកបេសដ្ឋ​ ខេត្តកំពង់ស្ពឺ។  

   


កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​បានរកឃេីញវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លា០៣កញ្ចក់ធំ សង្ស័យថាជាសារធាតុញៀន,រថយន្ត​ចំនួន០២គ្រឿង​,ម៉ូតូចំនួន០១គ្រឿង,ទូរស័ព្ទចំនួន០១គ្រឿង,កាំភ្លើងខ្លីចំនួន០២ដេីម,បង់ចំនួន០៣(១៨១គ្រាប់)​ និងសម្ភារៈប្រេីប្រាស់គ្រឿងញៀនមួយចំនួនថែមទៀត។


បច្ចុប្បន្ន​ និងវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋាកងរាជអាវុធហត្ថស្រុកបសេដ្ឋ​ ប្រគល់ជូនទៅ កម្លាំង​កងរាជអាវុធហត្ថខេត្តតាកែវ​ ដេីម្បីចាត់ការតាមនីតីវិធីបន្ត៕





Previous Post Next Post