លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​បន្តចុះសួរសុខទុក្ខបងប្អូន​វីរៈ​កងទ័ពជួរមុខ លោកពលបាលទោ ផាន ប៉ាលី និងលោកពលទោ តារា ម៉េង ត្រូវរបួសដោយសារផ្សែងពុលនិងអំបែងគ្រាប់ពេលប្រយុទ្ធនៅសមរភូមិមុខ ពេលនេះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​បន្តចុះសួរសុខទុក្ខបងប្អូន​វីរៈ​កងទ័ពជួរមុខ លោកពលបាលទោ ផាន ប៉ាលី និងលោកពលទោ តារា ម៉េង ត្រូវរបួសដោយសារផ្សែងពុលនិងអំបែងគ្រាប់ពេលប្រយុទ្ធនៅសមរភូមិមុខ ពេលនេះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ...

 លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​បន្តចុះសួរសុខទុក្ខបងប្អូន​វីរៈ​កងទ័ពជួរមុខ លោកពលបាលទោ ផាន ប៉ាលី និងលោកពលទោ តារា ម៉េង ត្រូវរបួសដោយសារផ្សែងពុលនិងអំបែងគ្រាប់ពេលប្រយុទ្ធនៅសមរភូមិមុខ ពេលនេះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ...



​​​កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញពី​ ឯកឧត្តម​​ នាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​ និង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ ឯកឧត្តម​បណ្ឌិត ជាម​​​ ច័ន្ទសោភ័ណ​​​ អភិបាល​​​ នៃ​គណៈអភិបាលខេត្ត​កំពង់ស្ពឺ​​​ 



កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥​ម្សិលមិញ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានដឹកនាំ​ក្រុមការងារ​កង​រាជអាវុធហត្ថ ព្រមទាំងមានការចូលរួមពីក្រុមការងារ សហភាព​សហព័ន្ធយុវជន​កម្ពុជាខេត្ត​កំពង់ស្ពឺ​ នាំយកនូវ​ថវិការ រួមទាំងសម្ភារៈ​មួយចំនួន​ធំនិងគ្រឿងឧបភោគបរិភោគ​​ ទៅប្រគល់​ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ​ចំនួន​ពីរគ្រួសារ​ លោកពលបាលទោ ផាន ប៉ាលី ភេទប្រុស មេបញ្ជាការរង(ខ)កងពលតូចអន្តរាគមន៍លេខ១ ប្រចាំការទិសតាថាវ ខេត្តព្រះវិហារ​​ និងលោកពលទោ តារា ម៉េង ភេទប្រុស​ ពលទាហាន តំបន់ប្រតិបត្តិការសឹករង​​ ប្រចាំទិសថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ ត្រូវរបួសដោយសារផ្សែងពុលនិងអំបែងគ្រាប់ពេលប្រយុទ្ធនៅសមរភូមិ

ជាមួយចោរសៀមឈ្លានពានដែនអធិបតេយ្យកម្ពុជា ហើយពេលនេះកំពុងតែសម្រាកព្យាបាលជំងឺដោយការយកចិត្តទុកដាក់បំផុតនៅមន្ទីរពេទ្យបង្អែក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។



ថវិកា​និងសម្ភារៈ​ចូល​រួម​ឧបត្ថម្ភ​រួមមាន÷ថវិកាចំនួន ៨០០,០០០រៀល​ និងអង្ក ៤បាវ,មីជាតិ ៤កេស,ទឹកសុទ្ធ ៤កេស,ទឹកផ្លែឈើ ៤កេស,ទឹកត្រី ៤យួរ

និងទឹកស៊ីអ៉ីវ ៤យួរផងដែរ។


ឆ្លៀតក្នុងឱកាស​នាពេលនោះដែរ លោក​ឧត្តម​សេនីយ៍​ត្រី ម៉េង​​​​ ស្រ៊ុន​​​ មេបញ្ជាការ បាន​សំណេះសំណាល​ និងជូនពរជ័យឲ្យឆាប់បានជាសះស្បើយ ក្រៅពីនេះ ក៏បាន​ពាំនាំ​នូវការផ្តាំផ្ងើរសួរសុខទុក្ខនិងការព្រួយបារម្មណ៏បំផុតពី ឯកឧត្តម​ នាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​ និង​ ឯកឧត្តម​បណ្ឌិត ជាម​​​ ច័ន្ទសោភ័ណ​​​ អភិបាល​​​ នៃ​គណៈអភិបាលខេត្ត​កំពង់ស្ពឺ​​​ ចំពោះ វីរៈ​កងទ័ព​​ លោកពលបាលទោ ផាន ប៉ាលី និងលោកពលទោ តារា ម៉េង និង​កោតសរសើរ​បំផុតក្នុងការបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា​ ប្រចាំការទិសតាថាវ ខេត្តព្រះវិហារ​​ និងប្រចាំទិសថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ​ ​នៅ​សមរភូមិ​មុខ​ថែមទៀតផង។


សកម្មភាពក្នុងការចុះសួរសុខទុក្ខនាពេលនេះ​ គឺជាការរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា​​​ និងបានបង្ហាញឱ្យឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។

















Previous Post Next Post