ក្រុមហ៊ុន​ ជីបម៉ុង បានឧបត្ថម្ភ​ទឹកសុទ្ធកម្ពុជាចំនួន​ ៥០០កេស​​​ និងភេសជ្ជៈចំនួន ៣០០កេស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ!!!
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមហ៊ុន​ ជីបម៉ុង បានឧបត្ថម្ភ​ទឹកសុទ្ធកម្ពុជាចំនួន​ ៥០០កេស​​​ និងភេសជ្ជៈចំនួន ៣០០កេស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ!!!

 ក្រុមហ៊ុន​ ជីបម៉ុង បានឧបត្ថម្ភ​ទឹកសុទ្ធកម្ពុជាចំនួន​ ៥០០កេស​​​ និងភេសជ្ជៈចំនួន ៣០០កេស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ!!!



កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពងស្ពឺ​​ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥​ បានចាត់ឲ្យក្រុមការងារកងរាជអាវុធហត្ថ ទទួល​នូវអំណោយពីសប្បុរសជន ដោយ​ក្រុមហ៊ុន​​​ ជីបម៉ុង​ គ្រុប​ បានចាត់តំណាងយកទឹកសុទ្ធកម្ពុជាចំនួន​ ៥០០កេស​​​ និងភេសជ្ជៈចំនួន ៣០០កេស​​​​ ប្រគល់ជូនដល់​​​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែងក្នុងអង្គភាព។ជាពិសេសនិងនាំយកបន្តទៅចែកជូនដល់ក្រុមគ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលកំពុងតែត្រូវការជំនួយជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀម នៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ​ កម្ពុជា-ថៃ។


ក្នុងឱកាសនោះដែរ ក្រុមការងារកងរាជអាវុធហត្ថ ជាតំណាងឲ្យលោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានពាំនាំនូវពាក្យថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅរបស់​ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនចំពោះ​ អគ្គនាយក​ ក្រុមហ៊ុន​ ជីបម៉ុង​ គ្រុប និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ និងជូនពរជ័យសេរីមង្គលសូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕








Previous Post Next Post