លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបន្តដឹកនាំក្រុមការងារបន្តចុះពិនិត្យការរុះរេីរ របស់បងប្អូនអាជីវករ សង់តូបលេីចំណេីរផ្លូវ (មុខអគ្គីសនីទួលពង្រ) ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបន្តដឹកនាំក្រុមការងារបន្តចុះពិនិត្យការរុះរេីរ របស់បងប្អូនអាជីវករ សង់តូបលេីចំណេីរផ្លូវ (មុខអគ្គីសនីទួលពង្រ) ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ...

 លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបន្តដឹកនាំក្រុមការងារបន្តចុះពិនិត្យការរុះរេីរ របស់បងប្អូនអាជីវករ សង់តូបលេីចំណេីរផ្លូវ (មុខអគ្គីសនីទួលពង្រ) ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ...



ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦

ដោយមានការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការយកចិត្តទុក្ខដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ធ្វើដំណើរមានការកកស្ទះ នឹងគ្រោះថ្នាក់ចរាចរណ៍ផងនោះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាល ខណ្ឌមានជ័យ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យទី៣ ចុះពិនិត្យការរុះរេី របស់បងប្អូនអាជីវករ សង់តូបលេីចំណេីរផ្លូវ (មុខអគ្គីសនីទួលពង្រ) ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចាប់ពីស្ថានីយបូមទឹករហូតដល់រោងចក្រដំបូលខៀវ នឹងបន្តរចុះអនុវត្តវិធានការណ៍រដ្ឋបាលទៅលើតូបអាជីវករលក់ដូរ និងប្រកបអាជីវកម្ម ដែលរំលោភបំពានប៉ះពាល់លើចំណីផ្លូវសាធារណៈ ហើយមិនព្រមធ្វើការរុះរើរ មិនស្ដាប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌ។​



បើតាមប្រសាសន៍ លោក អភិបាលខណ្ឌមានជ័យ បានអោយក្រុមអ្នកសារព័ត៌មានដឹងថា មុនពេលលោកដឹកនាំកម្លាំងចុះអនុវត្តនូវវិធានការណ៍រដ្ឋបាល គឺបានជម្រាបជូនដំណឹងដល់អាជីវករលក់ដូរ ដែលសាងសងតូបលើចិញ្ចើមផ្លូវសាធារណៈ ចំនួន៧ថ្ងៃ(ប្រាំពីរថ្ងៃ) ដើម្បីអោយបងប្អូនធ្វើការុះរើដោយខ្លួនឯង ជៀសវាងកម្លាំងរដ្ឋបាលរុះរើមានការខូចខាត។​លោកអភិបាលបន្តទៀតថា លោកបន្តចុះរៀបចំសណ្តាប់ធ្នាប់គ្រប់ផ្លូវទាំងអស់នៅក្នុងខណ្ឌរបស់លោ។​



ក្នុងពេលចុះរៀបចំសណ្ដាប់ធ្នាប់ និងអនុវត្តវិធានការណ៍រដ្ឋបាល កម្លាំងគណៈបញ្ជាការឯកភាព បានធ្វើការរុះរើនូវសំណង់ផ្សេងៗ ដូចជាតូបដែលមិនព្រមធ្វើការ រុះរើរ សម្ភារៈ និងកាត់ស្លាកយីហោ ប៉ាណូផ្សេងៗ ដែលនៅលើចំណីផ្លូវ ហើយដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ដើម្បីអោយម្ចាស់របស់ទៅនឹងធ្វើការអប់រំ ណែនាំដល់ម្ចាស់ទីតាំង ឈប់បន្តលក់ដូរ ធ្វើអោយប៉ះពាល់លើចំណីផ្លូវសាធារណៈ បណ្ដាលមានកាកកស្ទះបន្តទៅទៀត។



នាឱកាសនោះដែរ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ សូមអរគុណ ពុកម៉ែ បងប្អូន ដែលបានស្ម័កចិត្ត រុះរេីរ ដោយខ្លួនឯង​ផងដែរ៕




Previous Post Next Post