លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុងមូលដ្ឋានស្រុកសំរោងទង ខេត្តកំពង់ស្ពឺ...
កំពង់ស្ពឺ៖ក្រោមការចង្អុលបង្ហាញតម្រង់ទិសប្រកបដោយគុណធ៌មរបស់ ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជានិច្ចកាលតែងតែបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ដោយបានចុះសួរសុខផ្ទាល់និងនាំយកសម្ភារៈគ្រឿងឧបភោគបរិភោគ ព្រមទាំងបរិច្ចាគនូវថវិការផ្ទាល់ខ្លួន និងមានការចូលឧបត្ថម្ភពីបងប្អូនសប្បុរសជននានា ដែលមានចិត្តសប្បុរសធម៏ក្នុងចូលរួមឧបត្ថម្ភគាំទ្រតាមរយៈ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់នាពេលកន្លងមកផងដែរ។
នាវេលាម៉ោង៩.០០នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ ក្រោមស្មារតីមនុស្សធម៏និងវប្បធម៏ចែករំលែកក្នុងនាមខ្មែរស្រលាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក បន្ទាប់ពីទទួលនូវព័ត៏មានពីក្រុមការងារ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ពាក់ព័ន្ធអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ធមួយគ្រួសារ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានឈ្មោះ សំ សុផា ភេទប្រុស អាយុ៦៩ឆ្នាំ និងប្រពន្ធ ឈ្មោះ នូ គីមណៃ ភេទស្រី អាយុ៦០ឆ្នាំ មានកូន ៧នាក់ ប្រុស ០៣នាក់ និងស្រី០៤នាក់។ដែលត្រូវបានរងគ្រោះដោយសារអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុង កាលពីប៉ុន្នានថ្ងៃមុនកន្លងមកនេះ។
ដោយក្តីអាណិតអាសូរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនិងក្រុមការងារទាំងអស់បានសម្តែងការចូលរួមសោកស្តាយបំផុតចំពោះគ្រោះចង្រៃនេះផង ជាពិសេសក៏បាននាំយកនូវថវិការចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល) រួមនិងសម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖អង្ក២បាវ/មី ២កេះ/ទឹកសុទ្ធ ២កេះ/ទឹកផ្លែឈើ ២កេះ/ទឹកស៉ីអ៉ីវ ២យួរ/ទឹកត្រី ២យួរ/ត្រីខ ២យួរ/ភួយ ចំនួន៤ រួមនិងខ្នើយចំនួន៤ថែមទៀតផង។
សកម្មភាពមនុស្សធម៌នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសប្បុរសជនទាំងអស់ទាំងក្នុងនិងក្រៅស្រុក ដែលតែងតែឧបត្ថម្ភនូវសម្ភារៈគ្រឿងឧបភោគបរិភោផ្សេងៗ របស់របរប្រើប្រាស់ រួមនិងបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជាមួយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងការឧបត្ថម្ភជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបការលំបាក និងមានបញ្ហាផ្សេងៗក្នុងជីវភាពរស់ប្រចាំថ្ងៃផងដែរ៕









































