លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មី ស្ទឹងត្រង់ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកសំភារៈជាស្បៀងអាហារឧបត្ថម្ភ ដល់ស្ត្រីដែរជួបការលំបាកនិងពិការភាពពីកំណើតនៅស្រុកកំពង់ត្របែក...
ខេត្តព្រៃវែង÷បន្ទាប់ពីបានទទួលនូវព័ត៏មាន នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មីស្ទឹងត្រង់ នឹងលោកអនុបណ្ឌិត លី ស៊ុន ទីព្រឹក្សាអង្គការចីរភាពបរិស្ថាន បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះដែលមាន ជីវភាពខ្វះខាត ជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃព្រោះជាស្ត្រីមេម៉ាយចិញ្ចឹមកូនមួយនិងពិការភាពពីកំណើត មួយគ្រូសារនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
លោកស្រី អិត មុំ មានអាយុ ៦៤ឆ្នាំ រស់នៅភូមិកន្សោអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាស្ត្រីមេម៉ាយកូនមួយនិងពិការភាពពីកំណើត និងមានជីវភាពខ្វះខាតនិងដង្ហើយសូមសប្បុរសជនជួយឧបត្ថម្ភដល់ពួកគាត់ផង។
លោកបណ្ឌិត ឃីម រដ្ឋា ក្នុងស្នារតីមនុស្សធម៏ បេះដូងខ្មែរតែមួយក្នុងទិដ្ឋភាពពិតជាក់ស្តែងដោយក្តីអាណិតអាសូរពន់ពេក ជាទឹកចិត្តលោកបានបរិច្ចាគជាថវិកាក្នុងការឧបត្ថម្ភ និងសម្ភារៈស្បៀងហារដែលសប្បុរសជនចូលរូមតាមរយៈលោករូមមាន÷
១. ព្រះភិក្ខុសង្ឃ ឆាយ សុភារៈ
២. ព្រះនិងភិក្ខុសង្ឃ សុខ សាវិន តំណាងឲ្យព្រះចៅអធិការវត្តអង្គក្ដី បានឧបត្ថម្ភទេយ្យទានមាន.១. អង្ករពីរបាវ ២.ភេ សជ្ជៈពីរកេះ ៣.ទឹកសុទ្ធមួយកេះ ៤.ចាន ម៉ាភ័យ ៥.វែកសម្លដប់ ៦.ស្លាបព្រាម៉ាភ័យ ៧.កាធុញធំពីរ តូចពីរ និងឆ្នាំងខ្ទះពីរ វែកឆាតដប់ វែកសម្លដប់ អំបិលប្រាំគីឡូ ព្រមទាំងទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ មី១កេះ ស្គាល់គ្រាប់មួយត្បោង អំពូលភ្លើងសូឡាចំនួនមួយដើម និងថវិកាមួយចំនួនផងដែរ។
៣. លោកជំទាវ ឆាយ សុខន មានសារុងដប់ និងថវិកា ៥ម៉ឺនរៀល ។
លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មី ស្ទឹងត្រង់ សូមចូលរួមសាងអំពើល្អទាំងអស់គ្នា ការសាងនៅអំពើល្អការប្រព្រឹត្តអំពើល្អទោះបីជួនកាលយើងមិនទាន់បានផលល្អភ្លាមៗប៉ុន្តែនៅថ្ងៃណាមួយយើងគង់ទទួលបានភាពជោគជ័យ ម្យ៉ាងវិញទៀតបើយើងអស់សង្ឃឹមនឹងការធ្វើល្អយើងនឹងធ្លាក់ចូលក្នុងជំពូកមនុស្សអាក្រក់ហើយនឹងត្រូវអ្នកដ៏ទៃនិងសង្គមស្អប់ខ្ពើមផងដែរ៕








