លោក យី ហ៊ុល បានដឹកនាំក្រុមការងារ កម្លាំងសាមគ្គីយុវជនភូមិក្សេរ ចុះពិនិត្យការចាក់សាបធ្វើផ្លូវនៅក្នុងសាលាបឋមសិក្សាភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក យី ហ៊ុល បានដឹកនាំក្រុមការងារ កម្លាំងសាមគ្គីយុវជនភូមិក្សេរ ចុះពិនិត្យការចាក់សាបធ្វើផ្លូវនៅក្នុងសាលាបឋមសិក្សាភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម...

 ថ្ងៃពុធ៤កើត ខែជេស្ឋ ឆ្នាំមមីព.ស.២៥៧០

ត្រូវនិងថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៦ 

............................

ខេត្តកំពង់ចាម÷ លោក យី ហ៊ុល បានដឹកនាំក្រុមការងារ កម្លាំងសាមគ្គីយុវជនភូមិក្សេរ ចុះពិនិត្យការចាក់សាបធ្វើផ្លូវនៅក្នុងសាលាបឋមសិក្សាឃុំក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 



ហ្នឹងបានទទួលអំណោយ ឧបត្ថម្ភដ៏ថ្លៃថ្លា ពីសម្ដេចព្រះពោធិវ័ង កក្តិតបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយកទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រទានថវិកាចំនួន ៣០០ ដុល្លារ 🙏

សម្រាប់ទ្រទ្រង់ការងារសាងសង់។

ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ និងជួយទំនុកបម្រុងរាល់សកម្មភាពការងារនានានៅក្នុងស្រុកភូមិ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយ។



សម្ដេចបានផ្ញើតាមរយៈ លោកអភិបាលស្រុកស្រីសន្ធរ ប៊ិន ឡាដា ប្រគល់ជូនដល់កម្លាំងសាមគ្គីយុវជនភូមិក្សេរ ដើម្បីបន្តការងារកសាងផ្លូវនេះឱ្យបានរលូន និងជោគជ័យ។



សូមគោរពបួងសួង និងជូនពរសម្ដេច ឱ្យមានព្រះសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ គង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅប្រជាពលរដ្ឋ និងបន្តជួយអភិវឌ្ឍន៍ស្រុកភូមិ ឱ្យកាន់តែរីកចម្រើនតទៅ 🙏🙏🙏











Previous Post Next Post