នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៦ មានការរៀបចំពិធីដាឆ្លងផ្លូវក្រាលថ្មមិចពីរកែងវត្តទៅទីទួលស្នួល ដែលមានប្រវែង ៣០០ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ ព្រមទាំងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែ ប្រវែង ៨០ ម៉ែត្រ និងទទឹង ២ ម៉ែត្រ ។ ក្រោមការឧបត្ថម្ភ ពីសម្តេច ព្រះពោធិវ័ង កក្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយកទី១ នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយះលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ ស្ថិតនៅសាលាបឋមសិក្សាភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៦ មានការរៀបចំពិធីដាឆ្លងផ្លូវក្រាលថ្មមិចពីរកែងវត្តទៅទីទួលស្នួល ដែលមានប្រវែង ៣០០ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ ព្រមទាំងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែ ប្រវែង ៨០ ម៉ែត្រ និងទទឹង ២ ម៉ែត្រ ។ ក្រោមការឧបត្ថម្ភ ពីសម្តេច ព្រះពោធិវ័ង កក្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយកទី១ នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយះលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ ស្ថិតនៅសាលាបឋមសិក្សាភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម...

 នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៦ មានការរៀបចំពិធីដាឆ្លងផ្លូវក្រាលថ្មមិចពីរកែងវត្តទៅទីទួលស្នួល ដែលមានប្រវែង ៣០០ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ ព្រមទាំងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែ ប្រវែង ៨០ ម៉ែត្រ និងទទឹង ២ ម៉ែត្រ ។ ក្រោមការឧបត្ថម្ភ ពីសម្តេច ព្រះពោធិវ័ង កក្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយកទី១ នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយះលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ ស្ថិតនៅសាលាបឋមសិក្សាភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។



ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ ដោយមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ ព្រះចៅអធិការ គណៈកម្មការ ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមកម្លាំងសាមគ្គីយុវជនភូមិក្សេរផងដែដែរ។



បន្ទាប់ពីពិធីសម្ពោធ លោកអភិបាលស្រុកបានជួបពិភាក្សា និងដោះស្រាយបញ្ហានានានៅក្នុងភូមិ ដែលជាសំណូមពររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកក៏បានណែនាំអំពីការគ្រប់គ្រងសំរាមឱ្យមានរបៀបរៀបរយ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបង់ថ្លៃសេវាប្រមូលសំរាម ដើម្បីរួមចំណែកថែរក្សាបរិស្ថានឱ្យស្អាត មានសណ្តាប់ធ្នាប់ និងលើកកម្ពស់សុខភាពសហគមន៍។



ជាពិសេស លោកអភិបាលស្រុកបានស្នើសុំឱ្យក្រុមហ៊ុនប្រមូលសំរាមលើកលែងការបង់ថ្លៃសេវារយៈពេល ២ ខែដំបូង ដែលធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ និងសាទរយ៉ាងខ្លាំង។



ក្រោយបញ្ចប់កម្មវិធី លោកអភិបាលស្រុកស្រីសន្ធរ បានដឹកនាំក្រុមការងារ និងកម្លាំងសាមគ្គីយុវជនចុះពិនិត្យទីតាំងចោលសំរាមជាក់ស្តែង ហើយបានសម្របសម្រួលឱ្យក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនសំរាមចេញពីទីតាំងនោះភ្លាមៗ ដើម្បីទប់ស្កាត់ការចោលសំរាមពាសវាលពាសកាលពីសំណាក់ប្រជាពលរដ្ឋមកពីទីជិត និងទីឆ្ងាយ។



ទន្ទឹមនឹងនេះ លោកអភិបាលស្រុកក៏បានឧបត្ថម្ភអំពូលសូឡាចំនួន ២ គ្រាប់ ដំឡើងនៅទីតាំងនោះ ដើម្បីជួយរក្សាបរិស្ថាន សណ្តាប់ធ្នាប់ និងសោភ័ណភាពតាមដងផ្លូវក្នុងភូមិ-ឃុំ ឱ្យកាន់តែល្អប្រសើរឡើង។



សូមអរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់អាជ្ញាធរ ក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមចំណែកអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ 🙏























Previous Post Next Post