ឯកឧត្តមបណ្ឌិត ទុយ ប៉ោហេង ប្រធានកិត្តិយសចុះជួយចលនាកសាងសមាជិកគណបក្សស្រុកពញាឮ ខេត្តកណ្តាល និងក្រុមការងារចលនាកសាងសមាជិកគណបក្សស្រុកពញាឮ ចុះទទួលភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន និងផ្សេងៗ ចំនួន ១២៤រូប មកពីឃុំផ្សេងៗ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ប្រកាសលាលែងនិងឈប់គាំទ្រគណបក្សបក្ស សូមគោរពស្នើ សម្ដេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ទុយ ប៉ោហេង ប្រធានកិត្តិយសចុះជួយចលនាកសាងសមាជិកគណបក្សស្រុកពញាឮ ខេត្តកណ្តាល និងក្រុមការងារចលនាកសាងសមាជិកគណបក្សស្រុកពញាឮ ចុះទទួលភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន និងផ្សេងៗ ចំនួន ១២៤រូប មកពីឃុំផ្សេងៗ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ប្រកាសលាលែងនិងឈប់គាំទ្រគណបក្សបក្ស សូមគោរពស្នើ សម្ដេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

 ឯកឧត្តមបណ្ឌិត ទុយ ប៉ោហេង ប្រធានកិត្តិយសចុះជួយចលនាកសាងសមាជិកគណបក្សស្រុកពញាឮ ខេត្តកណ្តាល និងក្រុមការងារចលនាកសាងសមាជិកគណបក្សស្រុកពញាឮ ចុះទទួលភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន និងផ្សេងៗ ចំនួន ១២៤រូប មកពីឃុំផ្សេងៗ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ប្រកាសលាលែងនិងឈប់គាំទ្រគណបក្សបក្ស សូមគោរពស្នើ សម្ដេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា 



(ខេត្តកណ្តាល)៖ឯកឧត្តមបណ្ឌិត ទុយ ប៉ោហេង ប្រធានកិត្តិយសចុះជួយចលនាកសាងសមាជិក និងក្រុមការងារ បានដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល បានចុះទទួលបេក្ខជនភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗ សរុបចំនួន១២៤រូប មកពីឃុំឃ្វាំង និងឃុំផ្សេងៗ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល បានសម្រេចលាឈប់ពីគណបក្សរបស់ខ្លួនឈរឈ្មោះ និងសម្រេចស្ម័គ្រចិត្តគោរពស្នើសុំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។ 



ដោយយល់ឃើញយ៉ាងច្បាស់នៃតម្លៃសន្តិភាព ភ្នាក់ងារនិងសកម្មជនគាំទ្រ គណបក្សភ្លើងទៀន និងគណបក្សផ្សេងៗ ចំនួន១២៤រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាលដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ទុយ ប៉ោហេង ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។ ពីព្រោះពួកគាត់ទាំងអស់គ្នា លែងជឿលើនយោបាយគណបក្សប្រឆាំងទៀតហើយ ដែលមានគំនិតទុច្ចរិក ចង់បំបែកបំបាក់ស្មារតីសាមគ្គីភាពខ្មែរនិងខ្មែរ បំផ្លាញសុខសន្តិភាព ទើបលោក លោកស្រីសម្រេចចិត្តចូលរួមជាភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ និងសម្ដេចធិបតីក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា ក្នុងយុទ្ធសាស្ត្រ(ស្ងាត់តែមិនស្ងៀម)។



ភ្នាក់ងារនិងសកម្មជនគាំទ្រនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ដោយយើងខ្ញុំទាំងអស់គ្នាសូមគោរដឹងគុណដ៏ធំធេងបំផុតខ្ពសនូវវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលហ៊ានយកអាយុជីវិតធ្វើជាដើមទុនដើម្បីប្តូរយកសន្តិភាពជូនជាតិមាតុភូមិ និងគោរពជឿជាក់រដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។



ការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ លោក លោកស្រី ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។ពេលនេះលោក លោកស្រី បានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា ។



ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទុយ ប៉ោហេង បានថ្លែងនូវការអបអរសាទរចំពោះវត្តមានបងប្អូនដែលបានចូលរួមថ្ងៃនេះ និងបាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្សជូនក្រុមគ្រួសារលោក លោកស្រី ដែលបានប្រកាសដាច់ខ្លួនចេញពីគណបក្សរបស់ខ្លួនមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពជាក្នុងឱកាសនេះ។ ហើយការសម្រេចចិត្តចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់។



ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ទុយ ប៉ោហេង ក៏បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូន ដែលបានចាកចេញពីគណបក្សផ្សេង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបងប្អូន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។



ឯកឧត្តមបណ្ឌិតបន្តថា ការចុះទទួលភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ តែជាពិធីដែលបានកើតឡើងនៅទូទាំងប្រទេស គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង ។



ឯកឧត្តមបណ្ឌិត ទុយ ប៉ោហេង បានបន្ថែមទៀតថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍ ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិ និងចង់បង្ករអស្ថេរភាពសង្គមជាតិ ទាំងនេះគូសបញ្ជាក់ពីសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបាន សម្រាប់បុព្វហេតុនៃការកសាងសន្តិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជាផងដែរ៕




Previous Post Next Post