ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យបង្អែកបរកែវ និងចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យបង្អែកបរកែវ និងចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

 ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យបង្អែកបរកែវ និងចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ 



ក្នុងកិច្ចប្រជុំជាមួយមន្រ្តីក្រោមឱវាទលោកបានមានប្រសាសន៍ណែនាំថាៈ 

១.ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយផ្តល់សេវាប្រកបដោយការគោរព ស្មោះត្រង់ សុជីវធម៌ និងមិនរើសអើងអ្នកជំងឺ។



២.ពង្រឹងគុណភាពសេវាពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺ ឱ្យបានទាន់ពេលវេលា មានសុវត្ថិភាព និងប្រសិទ្ធភាព។

៣.យកចិត្តទុកដាក់ស្តាប់ និងឆ្លើយតបចំពោះតម្រូវការ ក៏ដូចជាកង្វល់របស់ប្រជាពលរដ្ឋ ដោយមានភាពអត់ធ្មត់ រួសរាយរាក់ទាក់ និងទំនួលខុសត្រូវខ្ពស់។



៤.គ្រប់គ្រង និងប្រើប្រាស់ឱសថ បរិក្ខារពេទ្យ និងថវិកាសាធារណៈឱ្យមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។

៥.ពង្រឹងការអនុវត្តវិធានការការពារការឆ្លងមេរោគ និងរក្សាបរិស្ថានមន្ទីរពេទ្យឱ្យមានអនាម័យ ស្អាត និងមានសុវត្ថិភាព។

៦.បង្កើនសាមគ្គីភាព ការសហការគ្នារវាងបុគ្គលិកគ្រប់ផ្នែក និងពង្រឹងវិន័យការងារ ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។

៧.លើកទឹកចិត្តបុគ្គលិកឱ្យបន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ តាមរយៈការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ និងការអនុវត្តតាមស្តង់ដារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

៨. ពង្រឹងប្រព័ន្ធទទួល និងដោះស្រាយមតិយោបល់ ឬបណ្តឹងពីប្រជាពលរដ្ឋ ដើម្បីកែលម្អគុណភាពសេវាជាបន្តបន្ទាប់។

ក្នុងឱកាសនោះដែរលោកបានសំណេះសំណាលសួរសុខទុក្ខ និងអប់រំសុខភាពដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបានណែនាំអ្នកជំងឺក៏ដូចជាក្រុមគ្រួសារអ្នកជំងឺ ឱ្យបង្កើនការថែទាំសុខភាពពិសេសជំងឺគ្រុនឈាមដែលកំពុងតែរាតត្បាតនាពេលបច្ចុប្បន្ន ដូច្នេះសូមបងប្អូនចូលរួមធ្វើអនាម័យបរិស្ថានរបស់យើងឱ្យបានស្អាតជានិច្ច កុំឱ្យមានវត្ថុដក់ទឹកដែលធ្វើមូសខ្លាអាចបង្កកំណើតបាន។ លោកក៏បានណែនាំបន្ថែមក្នុងករណីពេលបងប្អូនមានបញ្ហាសុខភាពពិសេសមានក្តៅខ្លួនត្រូវប្រញ៉ាប់ស្វែងរកការព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យណាដែលនៅជិតបំផុត៕





Previous Post Next Post