ក្រុមគ្រូតឿចូលខ្លួនទទួលការអប់រំ និងតម្រង់ទិសលើការផលិតមាតិកា ពីអគ្គនាយកអគ្គនាយកព័ត៌មាន និងសោតទស្សន៍
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមគ្រូតឿចូលខ្លួនទទួលការអប់រំ និងតម្រង់ទិសលើការផលិតមាតិកា ពីអគ្គនាយកអគ្គនាយកព័ត៌មាន និងសោតទស្សន៍

 ក្រុមគ្រូតឿចូលខ្លួនទទួលការអប់រំ និងតម្រង់ទិសលើការផលិតមាតិកា ពីអគ្គនាយកអគ្គនាយកព័ត៌មាន និងសោតទស្សន៍



(ភ្នំពេញ)៖ «គ្រូតឿ» និងក្រុមការងារផលិតមាតិកា បានចូលខ្លួនបំភ្លឺលើការផលិតមាតាដែលនាំឱ្យមានការប្រតិកម្ម និងទទួលយកការអប់រំ និងតម្រង់ទិសពីអគ្គនាយកអគ្គនាយកព័ត៌មាន និងសោតទស្សន៍។



លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន កាលពីថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ បានជួបជាមួយ «គ្រូតឿ» និងក្រុមការងារផលិតមាតិកា អប់រំ ណែនាំ និងកែតម្រូវពួកគេពាក់ព័ន្ធការប្រើប្រាស់បដិរូបកាកបាទក្រហមមិនត្រឹមត្រូវ ព្រមទាំងការផលិតមាតិកាដែលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ ជាលទ្ធផលនៃជំនួបនោះ ម្ចាស់ផេក និងក្រុមផលិតមាតិកាបានឯកភាពទទួលស្គាល់កំហុស និងព្រមព្រៀងអនុវត្តតាមវិធានការមួយចំនួនដែលបានណែនាំ។ វិធានការនោះរួមមាន៖



១៖ លុបមាតិកាខុសឆ្គង៖ ម្ចាស់ផេក «លីហួ កូនខ្មែរ» ឯកភាពលុបចោលទាំងស្រុងនូវរាល់មាតិកាដែលបានប្រើប្រាស់បដិរូបកាកបាទក្រហមខុស។ ២៖ កែតម្រូវមាតិកា៖ ម្ចាស់ផេក «លីហួ កូនខ្មែរ» ត្រូវតែកែតម្រូវរាល់មាតិកាទាំងឡាយណាដែលបានប្រើប្រាស់បដិរូបកាកបាទក្រហមមិនត្រឹមត្រូវ។ ៣៖ សវនកម្មមាតិកាចាស់ៗ (រយៈពេល ១០ថ្ងៃ)៖ ត្រូវពិនិត្យ និងកែសម្រួលឡើងវិញនូវរាល់មាតិកាដែលបានផ្សព្វផ្សាយកន្លងមក ដែលមានផលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ នៅគ្រប់បណ្តាញសង្គមទាំងអស់ ហើយត្រូវរាយការណ៍ជូនក្រសួងវិញក្នុងរយៈពេល ១០ថ្ងៃ។ 



៤៖ ផ្តល់ព័ត៌មាន និងបញ្ឈប់សកម្មភាពប៉ះពាល់៖ ក្រុមផលិតមាតិកា «គ្រូតឿ» ត្រូវផ្តល់ព័ត៌មានពាក់ព័ន្ធ និងបញ្ជីផេកដែលបានសហការផលិត/ផ្សព្វផ្សាយកន្លងមក ជូនអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីចាត់វិធានការអប់រំបន្ត។ ជាមួយគ្នានេះ ក្រុមការងារបានសន្យាបញ្ឈប់ជាបន្ទាន់នូវការផលិតមាតិកាទាំងឡាយណាដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។ 



៥៖ ស្នើសុំការអនុញ្ញាតជាមុន៖ រាល់ការផលិត និងផ្សព្វផ្សាយមាតិកាណាដែលពាក់ព័ន្ធនឹងក្រសួង ឬស្ថាប័នរដ្ឋ ត្រូវតែប្រឹក្សាយោបល់ និងទទួលបានការឯកភាពពីក្រសួង-ស្ថាប័នសាមីជាមុនសិន។ ៦៖ ចូលរួមផ្សព្វផ្សាយសារអប់រំ៖ ក្រសួងបានសំណូមពរដល់អ្នកផលិតមាតិកា និងក្រុមសម្តែងទាំងអស់ បង្វែរមកចូលរួមផ្សព្វផ្សាយសារអប់រំសង្គម ដូចជា បញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងការលើកកម្ពស់សីលធម៌សង្គម វិញ។



ក្នុងឱកាសនោះ លោក ផុស សុវណ្ណ រំលឹក និងអំពាវនាវដល់អ្នកផលិតមាតិកា (Content Creators) ទាំងអស់ លើកកម្ពស់ការទទួលខុសត្រូវ គោរពច្បាប់ វប្បធម៌ និងតម្លៃស្ត្រីខ្មែរ ក្នុងការបង្កើតស្នាដៃថ្មីៗសម្រាប់សង្គម៕

Previous Post Next Post