លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ​ ការពារ​ សន្តិសុខ​ រក្សាសណ្តាប់ធ្នាប់​ ជូនលោក​ ជំទាវបណ្ឌិត​ ពេជ​ ចន្ទមន្នី​ ហ៊ុន​ ម៉ាណែត​ ក្នុងកម្មវិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទព័ដែលបានពលីនៅសមរភូមិមុខ...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ​ ការពារ​ សន្តិសុខ​ រក្សាសណ្តាប់ធ្នាប់​ ជូនលោក​ ជំទាវបណ្ឌិត​ ពេជ​ ចន្ទមន្នី​ ហ៊ុន​ ម៉ាណែត​ ក្នុងកម្មវិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទព័ដែលបានពលីនៅសមរភូមិមុខ...

 លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ​ ការពារ​ សន្តិសុខ​ រក្សាសណ្តាប់ធ្នាប់​ ជូនលោក​ ជំទាវបណ្ឌិត​ ពេជ​ ចន្ទមន្នី​ ហ៊ុន​ ម៉ាណែត​ ក្នុងកម្មវិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទព័ដែលបានពលីនៅសមរភូមិមុខ... 



កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦និងផ្សព្វផ្សាយផែនការ​ ការពារ​សន្តិសុខ​ រក្សាសណ្តាប់ធ្នាប់ជូនលោក​ ជំទាវបណ្ឌិត​ ពេជ​ ចន្ទមន្នី​ ហ៊ុន​ ម៉ាណែត​ ក្នុងកម្មវិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទព័ដែលបានពលីនៅសមរភូមិមុខ​។កិច្ច​ប្រជុំ​នេះដែរ​ រៀបចំនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរងការិយាល័យ,មេបញ្ជាការកងអនុសេនាធំ,មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង។



ក្រោយអានផែនការ​ ការពារ​ និងរបាយការណ៍ប្រចាំខែបានចប់​ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានអនុញាតិឲ្យ

សមាជិកក្នុងអង្គប្រជុំទាំងអស់មានមតិយោបល់ ក្នុងនោះក៏មានប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយការិយាល័យ ក៏បានលើកនូវបញ្ហាប្រឈមមួយចំនួន និងបានរាយការណ៍ពីរបាយការណ៍ ជូនលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការជារបាយការណ៍ផងដែរ។ 



ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន បានលើកឡើងសរសើរនូវស្នាដៃដែលជាសមទ្ធផល របស់ទាហាន នាយទាហានរងទាំងអស់ បានខិតខំប្រឹងប្រែង ព្យាយាមអនុវត្តតួនាទីភារកិច្ច លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តបំពេញនូវតួនាទីបានយ៉ាងល្អ ហើយលោកឧត្តមសេនីយ៍ត្រី មេបញ្ចាការ ក៏បានដាស់តឿនដល់ នាយទាហាន នាយទាហានរង ដែលអសកម្មត្រូវភ្ញាក់រលឹកឡើងវិញមើលបុគ្គលដែលសកម្មជាគំរូរ​ និងបានដាក់ទិសដៅបន្តគឺសូមឱ្យនាយទាហានទាំងអស់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត,បន្តពង្រឹងការផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៏សង្គ្រាះបន្ទាន់(hotline 1292) នៅតាមបណ្តាមូលដ្ឋានក្រុង-ស្រុកបន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ពីសារៈសំខាន់ និងគុណសម្បត្តិ នៃលេខ(hotline 1292) អោយបានកាន់តែច្រើនបន្ថែមទៀត,បន្តពង្រឹងការងារស្រាវជ្រាវបង្ក្រាប និងអនុវត្តឲ្យបានត្រឹមត្រូវ, ពង្រឹងការងារព័ត៌មានសន្តិសុខ កម្លាំងជំនាញត្រូវបន្តក្តាប់ឱ្យបាននៅរាល់ព័ត៌មានដើម្បីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ។សម្រាប់មេបញ្ចាការ មូលដ្ឋានក្រុងស្រុក ត្រូវបន្តការកសាងអង្គភាព និងពង្រឹកការងារសន្តិសុខពង្រីកបណ្តាញក្តាប់ព័ត៌មានក្នុងមូដ្ឋានឲ្យបានដើម្បីងាយស្រួលក្នុងការឆ្លើយតបជួយដល់ប្រជាពលរដ្ឋ។នាយទាហានទាំងអស់ត្រូវយកចិត្តទុកដាក់លើការគោរពវិន័យក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ជាពិសេសបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពឲ្យបានល្អនិងត្រូវមានសាមគ្គី ស្រឡាញ់គោរពអោយតម្លៃគ្នាទៅវិញទៅមក បំពេញការងារជូនអង្គភាពឲ្យបានល្អ ដើម្បីអង្គភាពយើងទាំងអស់គ្នា ។































































មុននឹងបញ្ចប់ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន បានសម្តែងនូវការពេញចិត្តចំពោះនាយទាហាន នាយទាហានរងទាំងអស់ដែលបានខិតខំប្រឹងប្រែង និងលះបង់នៅសេចក្តីសុខផ្ទាល់ខ្លួននិងភាពហត់នឿយបំពេញនៅតួនាទីភារកិច្ចបានយ៉ាងល្អ ហើយលោក មេបញ្ជាការ ក៏បានជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់ ព្រមទាំងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អជួបតែសុភមង្គលជោគជ័យក្នុងការងារគ្រប់ភារកិច្ច ដែលថ្នាក់លើដាក់ឲ្យ៕


Previous Post Next Post