ប្រជាពលរដ្ឋជាអតីតយុទ្ធជនប្រភេទពិការ បានទទួលផ្ទះ១ខ្នងដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា..!
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រជាពលរដ្ឋជាអតីតយុទ្ធជនប្រភេទពិការ បានទទួលផ្ទះ១ខ្នងដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា..!

 ប្រជាពលរដ្ឋជាអតីតយុទ្ធជនប្រភេទពិការ បានទទួលផ្ទះ១ខ្នងដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា..!


ស្រុកទ្រាំង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះលោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង


និវត្តជនកម្ពុជាស្រុកទ្រាំង និងលោក ប៉ាន ភារៈ អភិបាលរងស្រុក បានចូលរួមអមដំណើរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញប្រគល់ផ្ទះ១ខ្នងជូនដល់លោក ម៉ាន សុខ ជាអតីតយុទ្ធជនប្រភេទពិការ ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កសាងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ស្ថិតនៅភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។

រួមដំណើរដោយ 

១ លោក កប សេម អនុប្រធានប្រចាំការ អនក ស្រុក

២ លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក

៣ លោកបញ្ជាការផ្នែកសឹករងស្រុក

៤ មន្ត្រីរាជការនៃរដ្ឋបាលស្រុក

៥ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ

ក្នុងពិធីប្រគល់ផ្ទះនោះ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយជាសម្ភារៈ និងថវិកាមួយចំនួនជូនដល់អតីតយុទ្ធជនផងដែរ ។ សម្ភារៈដែលចែកជូនរួមមាន៖ អង្ករ៣បេ ទឹកសុទ្ធ២កេស មី១កេស ប្រេងឆា៥លីត្រ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ។






Previous Post Next Post