លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកស្រី ហួត ពិសី ភរិយាលោកវរសេនីយ៍ត្រី សំរិទ្ធ សន នាយការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ ដែលទើបនិងសម្រាកឆ្លងទន្លេនៅគេហដ្ឋាន...
កំពង់ស្ពឺ៖ក្រោមការចង្អុលបង្ហាញតម្រង់ទិសប្រកបដោយគុណធ៌មរបស់ ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមស្មារតីមនុស្សធម៏ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមគ្រួសារ កាលពីវេលាម៉ោង១០.០០នាទីព្រឹក នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តចុះសួរសុខទុក្ខ លោកស្រី ហួត ពិសី អាយុ៤៣ឆ្នាំ ត្រូវភរិយា លោក វរសេនីយ៍ត្រី សំរិទ្ធ សន នាយការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ ដែលទើបនិងសម្រាកឆ្លងទន្លេ រស់នៅភូមិអូក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ខណៈនាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនិងក្រុមការងារអមតំណើរបានបន្តសំណេះសំណាល អបអរសាទរចំពោះ លោក វរសេនីយ៍ត្រី សំរិទ្ធ សន និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលទទួលបាននូវសមាជិកគ្រួសារថ្មី និងសូមជូនពរម្តាយនិងកូនមានសុខភាពល្អបរិបូរណ៍ ឆ្លាតវៃ និងនាំមកនូវសំណាង ស្នាមញញឹម ព្រមទាំងសុភមង្គលពេញផ្ទះដល់គ្រួសារផងដែរ ជាពិសេសជាទឹកចិត្តដ៏ថ្លៃថ្លា របស់លោកឧត្តមសេនីយ៍ត្រី បានឧបត្ថម្ភជាថវិការចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល) ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន៖អង្ក ២បាវ,ទឹកសុទ្ធ ៤កេស,ភេសជ្ជៈ២កេស ដែលសរុបជាថវិការចំនួន ៦០០,០០០រៀលថែមទៀតផង។











