កម្លាំងចម្រុះខេត្តកណ្តាលជិត ១០០នាក់ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំ នៅអតីតឡូត៍លេខ១១ ដកហូតឧបករណ៍នេសាទរាប់ម៉ឺនម៉ែត្រ
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងចម្រុះខេត្តកណ្តាលជិត ១០០នាក់ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំ នៅអតីតឡូត៍លេខ១១ ដកហូតឧបករណ៍នេសាទរាប់ម៉ឺនម៉ែត្រ

 កម្លាំងចម្រុះខេត្តកណ្តាលជិត ១០០នាក់ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំ នៅអតីតឡូត៍លេខ១១ ដកហូតឧបករណ៍នេសាទរាប់ម៉ឺនម៉ែត្រ



ខេត្តកណ្តាល៖ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្នងការនគរបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកណ្តាល កម្លាំងចម្រុះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចអតីតឡូត៍នេសាទលេខ១១ ក្នុងភូមិសាស្ត្រព្រំប្រទល់ក្រុង-ស្រុកចំនួន៣ រួមមាន៖ ស្រុកលើកដែក, ក្រុងសំពៅពូន និង ស្រុកកោះធំ ខេត្តកណ្ដាល ដែលប្រតិបត្តិការនេះបានធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ។



លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានឱ្យដឹងថា៖ កម្លាំងស្នងការនគបាលខេត្ត សហការជាមួយកម្លាំងវរៈការពារព្រំដែនគោកលេខ ៦០៥, គណៈបញ្ជាការឯកភាពស្រុកលើកដែក ព្រមទាំងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលក្រុងសំពៅពូន, ស្រុកកោះធំ និងកម្លាំងសង្កាត់រដ្ឋបាលជលផល បានធ្វើការបង្ក្រាប និងដកហូតបានវត្ថុតាង និងរួមផ្សំការស្ម័គ្រចិត្តរុះរើដោយខ្លួនឯងពីប្រជានេសាទ សរុបរួមមាន៖ លូស្បៃមុង ចំនួន៣៦៥ មាត់, របាំងព្រួលស្បៃមុង ប្រវែង១៣,៧១៥ម៉ែត្រ, បង្គោលតូចធំ ចំនួន៦,៤០០ដើម,

លបព្រឹស១០០ (លបឆ្កួត) ចំនួន៤៤០ខ្សែ (ស្មើនឹង ៤,៤០០ ម៉ែត្រ), និងបានបានលែងត្រីចម្រុះ ចំនួន ៥៣០ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញភ្លាមៗ។


លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរង បន្តថា៖ វត្ថុតាងដែលដកហូតបានត្រូវបានកម្លាំងចម្រុះ ធ្វើការបំផ្លាញចោលនៅកន្លែងជាក់ស្តែង និងមួយចំនួនទៀតត្រូវបានយកទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលលើកដែក ដើម្បីរង់ចាំការអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។ ជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការអប់រំណែនាំដល់ប្រជានេសាទចំនួន ១៦គ្រួសារ ឱ្យពួកគាត់បញ្ឈប់រាល់ការនេសាទខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ដែលច្បាប់ហាមឃាត់ដាច់ខាត និងបានណែនាំឱ្យប្រើប្រាស់តែមងដែលមានក្រឡាចាប់ពី ១.៥ សង់ទីម៉ែត្រឡើងទៅតែប៉ុណ្ណោះ ដើម្បីចូលរួមថែរក្សាការពារធនធានមច្ឆជាតិឱ្យបានគង់វង្ស៕






























ប្រភព.រដ្ឋបាលខេត្តកណ្ដាល

Previous Post Next Post