តាមការប្តឹងពីពលរដ្ឋតាមរយៈលេខ​ទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់HotLine1292 កម្លាំងជំនាញកងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ កម្លាំង​នគរបាល​ នៃស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ស្ពឺ​ បានចុះអន្តរាគមន៍ធ្វើការបង្រ្កាប​និង​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​ក្រុងឧដុង្គម៉ែជ័យ...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

តាមការប្តឹងពីពលរដ្ឋតាមរយៈលេខ​ទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់HotLine1292 កម្លាំងជំនាញកងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ កម្លាំង​នគរបាល​ នៃស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ស្ពឺ​ បានចុះអន្តរាគមន៍ធ្វើការបង្រ្កាប​និង​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​ក្រុងឧដុង្គម៉ែជ័យ...

 តាមការប្តឹងពីពលរដ្ឋតាមរយៈលេខ​ទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់HotLine1292 កម្លាំងជំនាញកងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ កម្លាំង​នគរបាល​ នៃស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ស្ពឺ​ បានចុះអន្តរាគមន៍ធ្វើការបង្រ្កាប​និង​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​ក្រុងឧដុង្គម៉ែជ័យ...



កំពង់ស្ពឺ​៖ក្រោមបទបញ្ជា​យ៉ាងម៉ឺងម៉ាត់ពីសំណាក់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នៅវេលាម៉ោង ០៨:២៧នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្រុម​ការងារ​ប្រចាំមណ្ឌល​ប្រតិបត្តិ​ការ​​​​​​ HotLine 1292​​​(២៤ម៉ោងលើ២៤ម៉ោង)​​ នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់​​​​ បានរាយការណ៍​និងប្តឹង​ដើម្បីសុំ​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ ករណី​រំលោភនៅចំណុចភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។



បន្ទាប់ពីទទួលបានព័ត៏មានភ្លាមៗនៅម៉ោង៨:៥៥នាទីព្រឹក (ថ្ងៃ ខែ ឆ្នាំដដែល) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ សហការ​ជាមួយ កម្លាំងនគរបាល​ នៃស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ស្ពឺ​​​​ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រឿន ទិត្យ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅកន្លែងកើតហេតុខាងលើ។


បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យនាំខ្លួនយកទៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តនីតិវិធីបន្ត៕






Previous Post Next Post