លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ចុះ​សួរ​សុខទុក្ខ​ ជួបសំណេះសំណាលសម្តែងការគួរសមនិងបានឧបត្ថម្ភជាថវិការសម្ភារៈជូនដល់​ ឯកឧត្តម ទេព​ មាន​ សមាជិកក្រុមប្រឹក្សាខេត្ត អនុប្រធានគណបក្សខេត្ត...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ចុះ​សួរ​សុខទុក្ខ​ ជួបសំណេះសំណាលសម្តែងការគួរសមនិងបានឧបត្ថម្ភជាថវិការសម្ភារៈជូនដល់​ ឯកឧត្តម ទេព​ មាន​ សមាជិកក្រុមប្រឹក្សាខេត្ត អនុប្រធានគណបក្សខេត្ត...

 លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ចុះ​សួរ​សុខទុក្ខ​ ជួបសំណេះសំណាលសម្តែងការគួរសមនិងបានឧបត្ថម្ភជាថវិការសម្ភារៈជូនដល់​ ឯកឧត្តម ទេព​ មាន​ សមាជិកក្រុមប្រឹក្សាខេត្ត អនុប្រធានគណបក្សខេត្ត...



កំពង់ស្ពឺ៖ដោយយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌​ ​របស់លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងមានការណែនាំដោយផ្ទាល់ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​​​ នៅថ្ងៃទី៥​ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១០.៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថ​និងមានការចូលរួមពីក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត​​​ ចុះ​សួរ​សុខទុក្ខ​ ជួបសំណេះសំណាលសម្តែងការគួរសមនិងបានឧបត្ថម្ភជាថវិការសម្ភារៈជូនដល់​ ឯកឧត្តម ទេព មាន អាយុ៧៣ឆ្នាំ សមាជិកក្រុមប្រឹក្សាខេត្ត អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត កំពុងសម្រាក​ថែទាំ​សុខភាព​ជំងឺផ្នែកព្យាបាលដោយចលនា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជាចិត្តសប្បុរសផ្តើមចេញពីសទ្ធា និងចិត្តស្មោះ​​ ជួយសម្រាលទុក្ខលំបាក​​​ បាន​​​​ឧបត្ថម្ភ​ជាថវិកាចំនួន ៥០០,០០០៛និងផ្លែឈើ១កន្ត្រក​ ជូនដល់​ ឯកឧត្តម ទេព​​​ មាន​ ផងដែរ។


ក្នុងឱកាសដ៏វិសេសវិសាលនៃការចុះសួរសុខទុក្ខនាពេលនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងក្រុមការងារទាំងអស់គ្នា បានសំណេះសំណាលសម្តែងការគួរសម​ព្រមទាំង​ គោរពជូនពរ ​​ឯកឧត្តម ទេព​ មាន ​​អោយឆាប់បានជាសះស្បើយ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំការងារ ឆ្ពោះទៅរកភាពរីកចម្រើន និងជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត។ជាពិសេសសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា ឯកឧត្តម​ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕















Previous Post Next Post