កម្លាំងចម្រុះចុះបង្រ្កាបទីតាំងចំនួន០២កន្លែងនៅខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ , ឃាត់ខ្លួនជនបរទេសចំនួន១៨នាក់
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងចម្រុះចុះបង្រ្កាបទីតាំងចំនួន០២កន្លែងនៅខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ , ឃាត់ខ្លួនជនបរទេសចំនួន១៨នាក់

 កម្លាំងចម្រុះចុះបង្រ្កាបទីតាំងចំនួន០២កន្លែងនៅខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ , ឃាត់ខ្លួនជនបរទេសចំនួន១៨នាក់ 



រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scamsចំនួន០២កន្លែង គឺទី១ នៅផ្ទះលេខ១៦ ផ្លូវC០២ (បុរីប៉េងហួត) ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងទី២ស្ថិតនៅផ្ទះលេខH៣៦ ស្ថិតនៅបុរីឧទ្យានបាសាក់ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។



  ការចុះបង្រ្កាបនេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចស្រាវជ្រាវបានសង្ស័យក្រុមនេះ ប្រើប្រាស់ទីតាំងប្រទេសកម្ពុជាដើម្បីប្រប្រព្រឹត្តិបទល្មើសបើកបនល្បែងកាស៊ីណូតាមOnline និងបទល្មើផ្សេងៗ។ 



ជាលទ្ធផល នៃការចុះបង្រ្កាបទាំង២កន្លែងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាជនបរទេសសរុបចំនួន១៨នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន៦នាក់ ស្រ្តី០១នាក់ និងជនជាតិចិនចំនួន១២នាក់។ 



កុំព្យូទ័រ៦២គ្រឿង , ទូរសព្ទ ៣៣គ្រឿង , អត្តសញ្ញាណប័ណ្ណជនជាតិចិន ០៧ , លិខិតឆ្លងដែន ០៣ ក្បាល, កាតធនាគារ ១៣សន្លឹក និងនាឡិកាដៃ ចំនួន០៣ គ្រឿង។

ជនសង្ស័យ និងវត្ថុតាងទាំងអស់បានបញ្ជូន ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។

សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕









Previous Post Next Post