ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន បានអញ្ជើញសួរសុខទុក្ខ លើកទឹកចិត្ត និងនាំអំណោយជូន លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ក្នុងគ្រាលំបាកដែល ទីស្នាក់ការនិងផ្ទះ បានបាក់ស្រុតចូលទន្លេមេគង្គ
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន បានអញ្ជើញសួរសុខទុក្ខ លើកទឹកចិត្ត និងនាំអំណោយជូន លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ក្នុងគ្រាលំបាកដែល ទីស្នាក់ការនិងផ្ទះ បានបាក់ស្រុតចូលទន្លេមេគង្គ

 ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន បានអញ្ជើញសួរសុខទុក្ខ លើកទឹកចិត្ត និងនាំអំណោយជូន លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ក្នុងគ្រាលំបាកដែល ទីស្នាក់ការនិងផ្ទះ បានបាក់ស្រុតចូលទន្លេមេគង្គ



ខេត្តកណ្តាល៖ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសហការី បានអញ្ជើញសំណេះសំណាល លើកទឹកចិត្ត សួរសុខទុក្ខ និងអំណោយជូន លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគ្រាដែលលោកប្រធានសមាគមកំពុងមានទុក្ខលំបាកដោយ ទីស្នាក់ការរបស់សមាគម និងផ្ទះរបស់លោកប្រធាន បានបាក់ស្រុតចូលទន្លេមេគង្គ កាលពីវេលាម៉ោង៣ជិតភ្លឺឈានចូល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។



ក្នុងឱកាសកាសនោះ ឯកឧត្តម សុខ ចាន់ភក្តី បានសម្តែងការសោកស្តាយ ព្រមទាំងបានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបាននាំអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចូលរួមចំណែកកសាងទីស្នាក់ការសមាគម និងផ្ទះរបស់ លោកប្រធាន ទេស វិបុល ឡើងវិញ។ 

បន្ថែមលើសនេះ លោកបានអញ្ជើញសួរសុខទុក្ខម្តាយជរារបស់ លោក ទេស វិបុល និងបានជូនថវិកាដើម្បីលោកយាយប្រើប្រាស់ ធ្វើបុណ្យទានសន្សំកុសលផងដែរ។



លោក ទេស វិបុល សម្តែងក្តីសប្បាយរីករាយ និងសូមថ្លែងអំណរគុណ ឯកឧត្តម សុខ ចាន់ភក្តី និងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចុះមកទីស្នាក់ការសមាគម សួរសុខទុក្ខ លើកទឹកចិត្ត ថែមទាំងបាននាំអំណោយមក ជាពិសេស ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងយកចិត្តទុកដាក់ជួយ និងគិតគូរសុខទុក្ខអ្នកសារព័ត៌មាន ដែលជួបទុក្ខលំបាកនានា៕





Previous Post Next Post