ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្យ-ភ្ជុំបិណ្យឆ្នាំនេះ!លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូន រួមជាមួយក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ និងចូលរួមឧបត្ថម្ភបច្ច័យកសាងសាលាឆ័ន នៅវត្តត្រពាំងតាមាន់ ស្ថិតនៅភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ!!!
កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញ និងយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមគ្រួសាររសាច់ញាតិបងប្អូន រួមជាមួយក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៃពិធីបុណ្យកាន់បិណ្យ-ភ្ជុំបិណ្យ និងចូលរួមឧបត្ថម្ភបច្ច័យដើម្បីកសាងសាលាឆ័ន នៅវត្តត្រពាំងតាមាន់ ស្ថិតក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាឱកាសចូលរួមកាន់បិណ្ឌវេនទី៧នេះដែរ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូនមានសទ្ធាជ្រះថ្លាបរិច្ចាគទេយ្យទានវេរប្រគេនព្រះសង្ឃសម្រាប់ឧបត្ថម្ភក្នុងការកសាងនូវសាលាឆ័នក្នុង វត្តត្រពាំងតាមាន់ ជាបច្ច័យចំនួនថ ៣៦,៨៨៣,០០០រៀល(សាមសិបប្រាំមួយលានប៉ែតសិបប្រាំបីមុឺនបីរពាន់រៀល) និងបច្ច័យជាប្រាក់ដុល្លាចំនួន 600$(ប្រាំមួយរយដុល្លាអាមេរិច) ព្រមទាំងមានសម្ភារះគ្រឿងឧបភោគបរិភោគរួមមាន៖អង្ករចំនួន ៥បេ (ស្មើនិង២៥០គ.ម),ទឹកដោះគោចំនួន ១កេស,ត្រីខចំនួន ១កេស,ហ្វេសស៊ីទឹកឃ្មុំចំនួន ១កេស,ទឹកផ្លែឈើចំនួន ៤កេស,ទឹកសុទ្ធចំនួន ៤កេស,មីសួរចំនួន ១ដុំធំ,មីខ្លាឃ្មុំចំនួន ៤ កេស,ទឹកត្រីចំនួន ៥យួរ,ទឹកស៊ីអ៊ីវចំនួន ៥យួរ,ផ្លែឈើចំនួន ៣ កន្រ្តក និងបានជូនបច្ច័យដល់តាជី យាយជី ចំនួន៣៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិការចំនួន ២ម៉ឺនរៀល ថែមទៀតផងដែរ។
ជាកិច្ចបន្ទាប់ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូន បានអញ្ជើញរាប់បាត្រដើម្បីព្រះសង្ឃស្វាធ្យាយសត្តប្បករុណាភិធម្ម បង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។និងបានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដែលបានពលី មរណៈក្នុងរយៈកាលកន្លងមក ៕
គួររំលឹកផងដែរថា តាមរយៈការមានជំនឿ ចំពោះព្រះពុទ្ធសាសនានេះហើយ ទើបបច្ចុប្បន្ននេះ ពុទ្ធបរិស័ទកម្ពុជាគ្រប់ស្រទាប់វណ្ណៈបានរួមសាមគ្គីគ្នាកសាងនូវសមិទ្ធិផលជាច្រើនបម្រើឱ្យការរីកចំរើននិងគង់វង្សនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។និងមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនខ្មែរ បានមកធ្វើបុណ្យទានសម្តែងនូវកតញ្ញូចំពោះអ្នកមានគុណ ឧទ្ទិសកុសលជូនបុព្វការីជន និងញាតកាគ្រប់សន្តាន ដែលទទួលមរណកាលទៅហើយ និងជាឱកាសបានជួបជុំក្រុមគ្រួសារ សាច់ញាតិដែលកំពុងរស់នៅទីជិតឆ្ងាយ និងជួយទំនុកបម្រុងដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់រយៈកាលត្រីមាស ចាប់ពីថ្ងៃចូលព្រះវស្សារហូតដល់ថ្ងៃចេញព្រះវស្សា។ ពិសេសពិធីបុណ្យនេះ បានបណ្តុះស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់ ថែរក្សា ការពារទំនៀមទម្លាប់ ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរយើង៕




























