ជា​រឿងដ៏រីករាយ​ ខណៈ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​អូររាំងឪ​ ទទួល​បានពន្លឺ​សុវត្ថិភាព​ ចេញពី​អំពូល​សូឡា​របស់​ សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជា​រឿងដ៏រីករាយ​ ខណៈ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​អូររាំងឪ​ ទទួល​បានពន្លឺ​សុវត្ថិភាព​ ចេញពី​អំពូល​សូឡា​របស់​ សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត

 ជា​រឿងដ៏រីករាយ​ ខណៈ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​អូររាំងឪ​ ទទួល​បានពន្លឺ​សុវត្ថិភាព​ ចេញពី​អំពូល​សូឡា​របស់​ សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ 



ក្រោកពី​ព្រលឹម​ស្រាងៗ​ ចន្លោះ​ម៉ោង​ពី ៤:០០​ និងម៉ោង​ ៥​:០០​ ទាបភ្លេី​ ប្រជាពលរដ្ឋ​ចាស់​ក្មេង​ ទាំងធ្វេីដំណេីរ​ប្រកប​មុខរបរ​ និង​ដេីរហាត់ប្រាណ​ គឺពោរពេញ​ដោយ​សុវត្ថិភាព​ និង​មាន​ពន្លឺ​ចែងចាំង​ពេញ​ដងផ្លូវ​ ជា​ការ​បង្ហាញ​ចេញពី​ប្រជាពលរដ្ឋ​ ប្រកបដោយ​សេចក្ដី​រំភើប​រីករាយ​ ក្រោយ​ពី​រដ្ខបាល​ស្រុក​អូររាំងឪ​ បាន​ដាំ​ និង​បំពាក់​អំពូល​សូឡា​នៅតាម​ដងផ្លូវ​ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និង​លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ច័ន្ទ​មុន្នី​ តាម​រយៈ​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ ស្រុក​ត្បូង​ឃ្មុំ​ កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ។ 



អំពូល​សូឡា​ ប្រមាណ​ ៦១៤​ ដេីម​ កំពុង​តែរីកស្គុះស្គាយ​ជាបណ្ដេីរៗ​ នៅតាមដងផ្លូវ​ ស្ថិត​ក្នុង​ឃុំ​ចក​ ឃុំ​ទទួល​សុភី​ ឃុំ​ដំរិល​ ឃុំ​មៀន​ ឃុំ​គងជ័យ​ និងឃុំព្រះធាតុ​ ក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។ 








បេី​តាម​ប្រសាសន៍​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ស្រុក​អូររាំងឪ​ នឹងទទួល​បាន​ការអភិវឌ្ឍន័​ជា​បន្ដបន្ទាប់​ដូចភ្លៀងរលឹម​ ដែលស្រប​ទៅ​តាម​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី១​ របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​នីតិកាល​ទី​៧។

Previous Post Next Post