លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មី(អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី) ដែលបានចាក់ដីរួចរាល់និងធ្វើរបងជុំវិញជាបណ្តោះអាសន្ន....
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មី(អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី) ដែលបានចាក់ដីរួចរាល់និងធ្វើរបងជុំវិញជាបណ្តោះអាសន្ន....

 លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មី(អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី) ដែលបានចាក់ដីរួចរាល់និងធ្វើរបងជុំវិញជាបណ្តោះអាសន្ន....



កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥​​ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ រួមនិងក្រុមការងារវិស្វករជំនាញសាងសង់ បន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មី(អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី) ដែលបានចាក់ដីរួចរាល់និងធ្វើរបងជុំវិញជាបណ្តោះអាសន្នសិនអស់ជាច្រើនថ្ងៃមកហើយ​​ ដោយនិងសម្ភោធបើកការដ្ឋានសាងសង់ជាផ្លូវការនាពេលខាងមុខនេះផងដែរ។អគារសេនាធិការដ្ឋាន​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មីនេះ​​ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអន្លង់គង់ ឃុំ​ត្រពាំងគង​ ស្រុក​សំរោងទង​ ខេត្តកំពង់ស្ពឺ។



នាពេលកន្លងមក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន តែងតែដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះត្រួតពិនិត្យជាក់ស្តែងដោយផ្ទាល់នូវវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មីនេះ​​ និងជាពិសេសមិនភ្លេចឡើយចំពោះការអុជធូបសែនព្រេនសំុសេចក្តីសុខសប្បាយពីម្ចាស់ទឹកម្ចាស់ដី អារុក្ខអារក្សអ្នកតាដែលស្ថិតថែរក្សាឃុំគ្រងនៅកន្លែងទីតាំងនេះផងដែរ។



សកម្មភាព​ទាំងនេះដែរ ស្តែងចេញអោយឃើញពីការយកចិត្តទុក្ខដាក់បំផុតចំពោះការបំពេញតួនាទីភារកិច្ចការងារ​​ ស្របតាមទិសស្លោករបស់ ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍​​ សៅ​​ សុខា​​​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ បានដាក់ចេញសម្រាប់កងរាជអាវុធហត្ថទូទាំងប្រទេសអនុវត្តឲ្យបានខ្ជាប់ខ្ជួនគឺ(ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ)។























Previous Post Next Post