‎កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ បញ្ជូនទៅ‌‎សាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀន !!!‎
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

‎កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ បញ្ជូនទៅ‌‎សាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀន !!!‎

 ‎កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ បញ្ជូនទៅ‌‎សាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀន !!!‎



‎កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កង‌‎រាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញា‌‎រង អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀន កសាងសុំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ។‎



‎កាលពីវេលាម៉ោង ២១:០០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ‌‎ស្រុកសាមគ្គីមុនីជ័យ បានធ្វើការល្បាតក្នុងភូមិសាស្រ្តស្រុកសាមគ្គីមុនីជ័យ លុះដល់វេលាម៉ោង ‌‎០:១០នាទីយប់ ថ្ងៃ.ខែ.ឆ្នាំដដែល នៅត្រង់ចំណុចភូមិអង្គសេរី ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ‌‎ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆន ចាន់ណេត អាយុ២០ឆ្នាំ ភេទប្រុស មាន‌‎ទីលំនៅបច្ចុប្បន្នភូមិអង្គសេរី ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណី ‌‎គ្រឿងញៀន និងកាន់កាប់អាវុធគ្មានការអនុញ្ញាត ។‎



‎ចាប់យកវត្ថុតាងបានរួមមាន ៖ គ្រឿងញៀន ចំនួន១កញ្ចប់ (ទម្ងន់០.១២ក្រាម), សម្ភារៈប្រើប្រាស់‌‎គ្រឿងញៀនមួយចំនួន, ម៉ូតូ ចំនួន១គ្រឿង, កាំបិតផ្គាក់ ចំនួន១ដើម និងកណ្តៀវ ចំនួន១ដើម ។‎

‎ ‎


‎បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត‌‎កំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕‎










Previous Post Next Post