លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំ ព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា វត្តមុនីរង្សីរតនារាម(មុំខាងជើង) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី.......
កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំ ព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា វត្តមុនីរង្សីរតនារាម(មុំខាងជើង) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម យឹម សុខុមប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ក្នុងគោលបំណងប្រមូលបច្ច័យ(ថវិកា)សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តអារាម និងបំពេញតាមតម្រូវការចាំបាច់ផងដែរ ស្ថិតនៅវត្តមុនីរង្សីរតនារាម (មុំខាងជើង) សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។




























