ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា!!!
ខេត្តកំពង់ស្ពឺ៖ដោយអនុវត្តតាមបទរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
=================
លោកវរសេនីយ៍ឯក ភូឌី សាឌីន មេបញ្ជាការរង នាព្រឹកថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានណែនាំបន្ថែមនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ផ្សព្វផ្សាយដល់ នាយទាហាន នាយទាហានរង មានដូចជា៖ក្នុងនាមជាកងកម្លាំងទៅណាមកណាត្រូវសុំច្បាប់តាមឋានានុក្រមឲ្យត្រឹមត្រូវ, សម្រាប់ការហ្វឹកហ្វឺនត្រូវតែបន្តអនុវត្តធ្វើបទបង្ហាញមេរៀនដល់សិក្ខាកាមទៅតាមថ្នាក់លើដាក់ឲ្យ, ក្រុមអ្នកយាមត្រូវត្រួតពិនិត្យ និងសួនាំឲ្យបានច្បាស់ចំពោះគ្រួសារសាចញ្ញាតជនសង្ស័យ មុននិងឲ្យចូលសួសុខទុក្ខ ជាពិសេសអ្នកដែលចេញចូលក្នុងអង្គភាព, ត្រួតពិនិត្យទឹកភ្លើងតាមមន្ទីរនីមួយៗមុនចាកចេញ, ថែរក្សាអនាម័យក្នុងអង្គភាពឲ្យបានល្អ, គោរពបទបញ្ជាថ្នាក់ដឹកនាំ, ពង្រឹងការងារ វេនប្រចាំបញ្ជា វេនប្រចាំការ មណ្ឌលប្រតិបត្តិការ(១២៩២), គោរពតួនាទីភារកិច្ច ក្នុងអង្គភាព, កម្លាំងត្រៀមអន្តរាគមន៍និច្ច ក្នុងការពារសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។







