ក្រោម​ស្មារតី​មនុស្សធម៌​ដើម្បី​ជាតិនិងប្រជាជន!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជន បានអញ្ជើញបន្តចុះសួរសុខទុក្ខនិងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​​ នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងសម្ភារៈ​មួយចំនួនធំទៀត​​ដែលទទួលបានពីការចូលរួមរបស់សប្បុរសជន​​​​ទាំងក្នុងនិងក្រៅស្រុក ​ឧបត្ថម្ភ​ដល់បងប្អូនជនភៀសសឹកសរុបចំនួន៨០០គ្រួសារ ក្នុងនោះមានសិស្សានុសិស្សចំនួន៤៥០នាក់ និងទារកចំនួន៦០នាក់ នៅមណ្ឌលសុវត្ថិភាពចំនួន២ទីតាំង​ ក្នុងខេត្តសៀមរាប...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រោម​ស្មារតី​មនុស្សធម៌​ដើម្បី​ជាតិនិងប្រជាជន!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជន បានអញ្ជើញបន្តចុះសួរសុខទុក្ខនិងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​​ នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងសម្ភារៈ​មួយចំនួនធំទៀត​​ដែលទទួលបានពីការចូលរួមរបស់សប្បុរសជន​​​​ទាំងក្នុងនិងក្រៅស្រុក ​ឧបត្ថម្ភ​ដល់បងប្អូនជនភៀសសឹកសរុបចំនួន៨០០គ្រួសារ ក្នុងនោះមានសិស្សានុសិស្សចំនួន៤៥០នាក់ និងទារកចំនួន៦០នាក់ នៅមណ្ឌលសុវត្ថិភាពចំនួន២ទីតាំង​ ក្នុងខេត្តសៀមរាប...

 ក្រោម​ស្មារតី​មនុស្សធម៌​ដើម្បី​ជាតិនិងប្រជាជន!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជន បានអញ្ជើញបន្តចុះសួរសុខទុក្ខនិងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​​ នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងសម្ភារៈ​មួយចំនួនធំទៀត​​ដែលទទួលបានពីការចូលរួមរបស់សប្បុរសជន​​​​ទាំងក្នុងនិងក្រៅស្រុក ​ឧបត្ថម្ភ​ដល់បងប្អូនជនភៀសសឹកសរុបចំនួន៨០០គ្រួសារ ក្នុងនោះមានសិស្សានុសិស្សចំនួន៤៥០នាក់ និងទារកចំនួន៦០នាក់ នៅមណ្ឌលសុវត្ថិភាពចំនួន២ទីតាំង​ ក្នុងខេត្តសៀមរាប...



​​​កំពង់ស្ពឺ៖កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមគ្រួសារព្រមទាំងសប្បុរសជន​ រួមទាំងក្រុមការងារកងរាជអាវុធហត្ថ បានអញ្ជើញបន្តចុះសួរសុខទុក្ខនិងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​​ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ ព្រមទាំងសម្ភារៈ​មួយចំនួនធំទៀត​​ ដែលទទួលបានពីការចូលរួមរបស់សប្បុរសជន ឧបត្ថម្ភ​ដល់បងប្អូនជនភៀសសឹកដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្ថិភាព​ ចំនួន៨០០គ្រួសារ (ក្នុងនោះមានសិស្សានុសិស្សចំនួន៤៥០នាក់ និងទារកចំនួន៦០នាក់)នៅមណ្ឌលសុវត្ថិភាពចំនួន២ទីតាំង​ ស្ថិតក្នុងភូមិខ្នាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។



ខណៈ​នាពេលនោះ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​​​ បាន​សំណេះសំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋជនភៀសសឹកដោយក្តីអាណិតអាសូរពន់ពេក ដែលត្រូវឃ្លាតឆ្ងាយពីផ្ទះសំបែង ដោយសារតែ​ការឈ្លានពានរបស់កងទ័ពចោរសៀមមកលើដែនអធិបតេយ្យភាពកម្ពុជា។ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខនិងព្រួយបារម្មណ៏បំផុតពីសំណាក់ ឯកឧត្តម​​ នាយឧត្តមសេនីយ៍ សៅ សុខា​​​ អគ្គមេបញ្ជាការរង​​ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ និង​ ឯកឧត្តម​បណ្ឌិត​ ជាម​​​​ ច័ន្ទសោភ័ណ​​​​ អភិបាល​ នៃ​គណៈអភិបាល ខេត្ត​កំពង់ស្ពឺ​។


សម្រាប់អំណោយរបស់ឯកឧត្តម​​ នាយឧត្តមសេនីយ៍ សៅ សុខា​​​ ព្រមទាំងសម្ភារៈ​មួយចំនួនធំទៀត​​ដែលទទួលបានពីការចូលរួមរបស់សប្បុរសជន

ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង២ទីតាំងសរុបមានចំនួន៨០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន​ ចំណែកសិស្សានុសិស្សចំនួន៤៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន (សៀវភៅសិក្សា សៀវភៅនិទាន សៀវភៅគំនូរ សៀវភៅសរសេរ គូល័រផាត់ព័ណ នំពងទា ពងមាន់ )និងអាហារូបត្ថម្ភផ្សេងៗទៀត រីឯចំពោះទារកអាយុក្រោម២ឆ្នាំ ចំនួន៦០នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារៈទារក និងអាហារូបត្ថម្ភមួយចំនួនទៀតផងដែរ​ សម្រាប់​ប្រើ​ប្រាស់​ប្រចាំថ្ងៃ។


ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ត្រី​​ ម៉េង ស្រ៊ុន​ បានមានប្រសាសន៍​​ លើកទឹកចិត្តនិងសូមឲ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំប្រកបដោយភាពឈ្លៀសវៃប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសូមគាំទ្រចំពោះយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលកំពុងតែអនុវត្តការងារយ៉ាងសកម្មមមាញឹកបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស។


ជាការពិតណាស់ សកម្មភាពមនុស្សធម៌នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់សប្បុរសជនទាំងអស់ ដែលបានរួមជាកម្លាំងមហាសាមគ្គីជាតិជាធ្លុងមួយ ក្រោមស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ដើម្បីឈរនៅពីក្រោយវីរកងទ័ពគ្រប់រូប ដែលកំពុងឈរជើង បំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា៕





















































Previous Post Next Post