លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញទទួលជួបសម្តែងការគួរសមសំណោះសំណាលជាមួយ​ ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពងនិងប្រគល់សម្ភារៈ​គ្រឿង​ឧបភោគបរិភោគមួយចំនួន​ដើម្បី​ឧបត្ថម្ភជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារវីរៈ​កងទ័ព​ ព្រមទាំងជនភៀសសឹក........
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញទទួលជួបសម្តែងការគួរសមសំណោះសំណាលជាមួយ​ ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពងនិងប្រគល់សម្ភារៈ​គ្រឿង​ឧបភោគបរិភោគមួយចំនួន​ដើម្បី​ឧបត្ថម្ភជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារវីរៈ​កងទ័ព​ ព្រមទាំងជនភៀសសឹក........

 លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញទទួលជួបសម្តែងការគួរសមសំណោះសំណាលជាមួយ​ ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពងនិងប្រគល់សម្ភារៈ​គ្រឿង​ឧបភោគបរិភោគមួយចំនួន​ដើម្បី​ឧបត្ថម្ភជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារវីរៈ​កងទ័ព​ ព្រមទាំងជនភៀសសឹក........



​​​កំពង់ស្ពឺ៖នៅថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជួបសំណេះសំណាលនិងសម្តែងការគួរសមជាមួយ ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង និងកលោក ញ៉ឹល សំបូរ ប្រធានមន្ទីរ ពាណិជ្ជកម្ម សមាជិកអចិន្ត្រៃយ៍គណៈបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំវាលពន់។




















ក្នុងពេលនោះដែរ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន​ទទួល​សម្តែងការគួរសមដោយក្តីរាក់ទាក់ និងសំណោះសំណាលសួរសុខទុក្ខ ព្រមទាំងជូនពរ ឯកឧត្តម សុខ ប៊ន​​​ ព្រមទាំងក្រុមគ្រួសារឲ្យមានសុខភាពល្អជា និរន្តរ៍​ផងដែរ។ជា​ស្មារតី​មនុស្សធម៌​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បាន​ឧបត្ថម្ភ​ជាគ្រឿងឧប​ភោគ​បរិភោគ​មួយចំនួនដែលជាការចំណាយថវិការផ្ទាល់ខ្លួននិងបានពីការឧបត្ថម្ភ​គាំទ្រពីសប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៏ គ្រប់ទិសទី​​ ទាំងក្នុងនិងក្រៅស្រុក​ដោយបានចូលរួមគ្នាក្នុងការចំណែក​​​ ជួយគ្នាក្នុងគ្រាលំបាកនេះផងដែរ តាមរយៈ​ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង​ ដើម្បី​យកទៅចាត់ចែងឧបត្ថម្ភជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារវីរៈ​កងទ័ព​ ព្រមទាំងជនភៀសសឹក ក្នុងមូលដ្ឋានថែមទៀតផង។


សម្ភារៈ​ទាំង​នោះ​រួមមាន៖អង្កចំនួន ១តោន​,ទឹកសុទ្ធចំនួន ៤០កេស,មីចំនួន ២០កេស,ទឹកក្រូច-ទឹកផ្លែឈើចំនួន ១០កេស,ទឹកត្រីចំនួន១០យួរ​ និងទឹកស៊ីអ៊ីវចំនួន ១០យួរផងទៀត។


ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន​ ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង​​ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សម្រេចជោគជ័យគ្រប់ភារកិច្ចនឹងការងារកុំបីឃ្លៀងឃ្លាតឡើយ៕

Previous Post Next Post