លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ជា​អធិបតី​ភាព​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ជា​អធិបតី​ភាព​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦...

 លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ជា​អធិបតី​ភាព​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦...

 


កំពង់ស្ពឺ៖នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតី​ភាព​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦​ ស្ថិតនៅ​សាល​ប្រជុំ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​។ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរងការិយាល័យ,មេបញ្ជាការកងអនុសេនាធំ,មេបញ្ជាការក្រុងស្រុក,ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង ចូលរួមផងដែរ...។



បន្ទាប់ពីបានស្តាប់ការអានរបាយការណ៍សរុបរួច លោកមេបញ្ជាការរង លោកប្រធានមន្ទីរ មេបញ្ចាការ​មូលដ្ឋាន​ក្រុង-ស្រុក ដោយបានមានមតិលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដើម្បីដោះស្រាយ និងរកវិធីកែសម្រួល ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់​ ហើយលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដោះស្រាយនូវបញ្ហាប្រឈមទាំងនោះជាបន្ទាន់។ 


តាមប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក្នុងកិច្ចប្រជុំ ក៏បានលើកឡើងអំពីសកម្មភាពដែលយើងអនុវត្តត្រូវតែផ្សាយចេញ និងបានបន្តទៀតថា ក្រោយពេលដែរបានដាក់លេខ​ទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 មកកម្លាំងអាវុធហត្ថមានការហត់នឿយក៏ពិតមែនតែកម្លាំងរបស់យើងបានជួយដល់ប្រជាពលរដ្ឋ បានច្រើនណាស់ ដូចឆ្នេះកម្លាំងយើងទាំងអស់ ជាពិសេសតាមបណ្តាក្រុងស្រុក និងមន្ទីរពាក់ពន្ធ័ត្រូវតែបន្តអនុវត្តនិងផ្សព្វផ្សាយ បន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែជ្រូតជ្រាបជាព័ត៏មានបានកាន់តែច្រើនថែមទៀត។ 


ស្របពេលនោះដែរ​ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ​​​ ក៏បានដាក់បទបញ្ចាឲ្យកម្លាំងតាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខ ត្រូវបន្តការងារល្បាតពេលយប់ក្នុងភូមិសាស្រ្តរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្ការ ទប់ស្កាត់ នូវរាល់បទល្មើស ទាំងឡាយណាដែលអាចកើតមានជាយថាហេតុណាមួយ។ជាពិកម្លាំងទាំងងអស់ហាមដាច់ខាតស្លៀកពាក់ឯកសណ្ឋាន បើកឡានឬម៉ូតូអង្គភាពចូលផឹកស៊ីបង្ករបញ្ហាដែលធ្វើប៉ះពាល់ដល់អង្គភាព និងស្ថាបណ្ណ័ជាដើម នាយទាហាន នាយទាហានរងទាំអស់ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ហើយគប្បីត្រូវចេះគោរពស្រលាញ់ យោគយល់អាព្យាស្រ័យឲ្យគ្នាទៅវិញទៅមក ត្រូវមានសាមគ្គីភាពល្អក្នុងភាពជួយគ្នាទៅវិញទៅមកក្នុងនាមអង្គភាពតែមួយដើម្បីអង្គភាពទាំងអស់គ្នា។ 


ជាមុននឹងបញ្ជប់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានកោតសរសើរដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងងស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច បានយ៉ាងល្អដែលថ្នាក់លើដាក់ឲ្យ ទាំងនេះជាការទទួលខុសត្រូវ ក្នុងនាមយើងពាក់ឯកសណ្ឋាននេះ​ ហើយឮក៏បានជូនពរដល់ នាយទាហាន នាយទាហានរងទាំងអស់ និងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារថែមទៀតផង៕













































Previous Post Next Post