អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​

 អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​



អូររាំងឪ​ ៖​​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិកា​រ ដោយបាន​ការ​អនុញ្ញាត​តំណាងដ៍ខ្ពង់ខ្ពស់​ពី​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​ បានអញ្ជេីញជាអធិបតី​ ក្នុង​​យុទ្ធនាការ​«កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្រោម​កិច្ច​សហការ​រៀបចំ​ឡេីង​ដោយ​ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ និង​រដ្ឋបាល​ស្រុក​អូររាំងឪ​ ព្រមទាំង​មាន​ការ​ចូលរួម​ពីមន្រ្ដី​រាជកា​ មេឃុំ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ សាលាវិទ្យល័យ​ ហ៊ុន​ សែន​ អូររាំងឪ​ សរុប​ចំនួន​ ៥៤៧នាក់​ នាព្រឹកថ្ងៃទី៨​ ខែ​មីនា​ ឆ្នាំ២០២៦​ ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ ហ៊ុន​ សែន​ អូររាំងឪ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។ 



ថ្លែង​ក្នុង​ឱកាស​យុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខែ្មរ​ធ្វើ​បាន​»​ ក្រោម​ប្រធានបទ​ ​«ស្រ្ដី​ដេីម្បី​បរិស្ថាន​ស្អាត​»​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​លេីកឡេីង​ថា​ ការរៀបចំ​នាពេល​នេះ​ គឺស្រប​ទៅ​ជាមួយ​ការ​អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា ដែល​គ្រប់​គ្នា​នៅលេីសកលលោក​បាន​ដឹង​ថា​ ជាការលេីក​កម្ពស់​សិទ្ធិ​របស់​ស្រ្តី​ ដែល​បាន​បង្ហាញ​ឱ្យ​ឃេីញ​ថា​ ស្រ្ដី​ជា​ផ្នែក​មួយ​ដ៏មាន​សារ:សំខាន់​ ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​ និង​អភិវឌ្ឍន៍​បរិស្ថាន​នៅកម្ពុជា​ និង​ជា​សកល។ ឯកឧត្ដម​ ក៏បានថ្លែង​អំណរគុណ​ចំពោះ​​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ និង​លោក​ ជា​ ណារ៉ុន​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​អូររាំងឪ​ ដែល​បាន​ផ្ដួចផ្ដើម​គំនិត​ ជម្រុញ​លេីការ​កសាង​គំនិត​ ស្រលាញ់​ ការពារ​ និង​អភិវឌ្ឍន៍​បរិស្ថាន​ ក្នុងស្រុក​អូររាំងឪ​ ដេីម្បី​ភាព​ស្អាត​ ព្រម​ទាំង​ជាការ​ចូលរួម​កាត់​បន្ថយ​លេីផល​ប៉ះពាល់​ ដោយ​ប្លាស្ទិក​។ 



ក្រោយ​ពីបាន​បិទ​បញ្ចប់​ ឯកឧត្ដម​ ង៉ូវ​ បូរី​ណា​ បាន​នាំ​យក​ថវិកា​ចំនួន​ ១លានរៀល​ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​លោកជំទាវ​ ប្រគល់​ជូនដល់​សាលាវិទ្យាល័យ​ ហ៊ុន​ សែន​ អូររាំងឪ​ ព្រមទាំង​ប្រគល់​បាច់ផ្កា​អនុស្សាវរីយ៍​ជូន​ដល់ស្រ្ដី​ ដេីម្បី​អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ លេីក​ទី១១៥​ ហេីយ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​ដឹកនាំ​មន្រ្ដី​រាជការ​ សិស្សានុសិស្ស​ និង​សមាជិក​អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា​ ធ្វើ​ចលនា​ប្រមូលសំអាត​សំណល់សំរាម​ តាមដងផ្លូវជាតិ​ និង​ជុំវិញ​បរិវេណ​ផ្សារ​អូររាំងឪ​ផងដែរ។




















Previous Post Next Post