ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តរតនគិរី៖ "ពង្រឹងឆន្ទៈ គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈសុខភិបាល ដើម្បីសុខមាលភាពប្រជាជន"
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តរតនគិរី៖ "ពង្រឹងឆន្ទៈ គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈសុខភិបាល ដើម្បីសុខមាលភាពប្រជាជន"

 ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តរតនគិរី៖ "ពង្រឹងឆន្ទៈ គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈសុខភិបាល ដើម្បីសុខមាលភាពប្រជាជន"



មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី

នារសៀល ថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩

ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មេបញ្ជាការប្រដាប់អាវុធទាំងបី និងពន្ធនាគារ តំណាងមន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងមន្រ្តីសុខាភិបាលក្នុងខេត្តមានចំនួន ២៣៣នាក់



ក្នុងឱកាសនោះ យោងតាមរបាយការណ៍សមិទ្ធផលសុខាភិបាល និងបញ្ហាប្រឈម ក្នុងឆ្នាំ២០២៥ របស់លោក ជា សានិត ប្រធានមន្ទីសុខាភិបាលខេត្តរតនគិរី ឯកឧត្តមអភិបាលខេត្ត បានផ្តល់នូវយុទ្ធសាស្ត្រគន្លឹះមួយចំនួនដើម្បីបន្តពង្រឹង និងអនុវត្តដូចខាងក្រោម៖



១) បន្តពង្រឹង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាព បុស្តិ៍សុខភាព

២) បន្តលើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់មន្ត្រី 

៣) ពង្រឹងសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងការផ្តល់សេវា ២៤ម៉ោង/២៤ម៉ោង និង              

      ៧ថ្ងៃ/សប្តាហ៍

៤) ពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាពនៃសេវា ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ

៥) ពង្រឹងលើការធ្វើបដិសណ្ឋារកិច្ច ក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ

៦) ពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃ ក្នុងយន្តការសុខភាពឌីជីថលលូបនីយកម្ម និងការវាយតម្លៃឱ្យបានជាប្រចាំក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក

៧) បន្តរួមគ្នាដោះស្រាយបញ្ហាក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្រើន និងប្រសិទ្ធភាព ជាពិសេសប្រជាពលរដ្ឋដែលមានការលំបាក និងខ្វះធនធាន

៨) បន្តធ្វើការសហការឱ្យបានខ្ពស់ជាមួយអជ្ញាធរ និងដៃគូ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសការពង្រីកសេវានៅតាមសហគមន៍

៩) ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ (គុណធម៌គ្រូពេទ្យ)៖ ខ្ញុំសូមបញ្ជាក់ថា "សម្ដីផ្អែម រួសរាយ រាក់ទាក់ គឺជាថ្នាំព្យាបាលដំបូងសម្រាប់អ្នកជំងឺ"។ ត្រូវចាត់ទុកអ្នកជំងឺដូចជាសាច់ញាតិខ្លួនឯង។

១០) មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ និងទិន្នន័យសម្រាប់ធ្វើការតាមដាន និងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ ដើម្បីរៀបចំការអភិវឌ្ឍន៍របស់ខ្លួនទៅមុខ

១១) ពង្រឹងការងារនិយ័តកម្មសុខាភិបាលឯកជន និងក្រមសីលធម៌គណៈវិជ្ជាជីវៈវេជ្ជសាស្រ្តទាំង៥។

១២) ការគ្រប់គ្រងហិរញ្ញវត្ថុ និងសម្ភារៈ ត្រូវមានតម្លាភាពក្នុងការប្រើប្រាស់ថវិកា និងថែរក្សាគ្រឿងបរិក្ខារដែលបានផ្តល់ឱ្យ ដើម្បីប្រើប្រាស់បានយូរអង្វែង។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ និងបណ្តាអង្គភាពពាក់ព័ន្ធ ដែលបានខិតខំ និងពុះពារបម្រើសេវាសុខាភិបាល ប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអង្គសិក្ខាសាលា យកលទ្ធផលនៃការពិភាក្សាទៅអនុវត្ត ក្នុងផែនការសកម្មភាពឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាព។




















Previous Post Next Post