ពិធីជួបជុំនៃសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព មុនឱកាសចូលឆ្នាំថ្មី
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពិធីជួបជុំនៃសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព មុនឱកាសចូលឆ្នាំថ្មី

ពិធីជួបជុំនៃសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព មុនឱកាសចូលឆ្នាំថ្មី



នៅថ្ងៃអាទិត្យ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានរៀបចំ «ពិធីជួបជុំសំណេះសំណាលថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រប់បណ្តាសាខារាជធានី-ខេត្ត-ក្រុង-ស្រុក និងកម្មវិធីពិសាអាហារសាមគ្គី» ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។



កម្មវិធីជួបជុំនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន ការពង្រឹងសាមគ្គីភាព និងចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ ព្រមទាំងដើម្បីអបអរសាទររួមគ្នាក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ក៏ដូចជាការប្តេជ្ញាចិត្ត ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយ ពង្រឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរឡើង។



តាងនាមថ្នាក់ដឹកនាំសមាគម សូមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំមមី សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ ជូនដល់សមាជិក សមាជិកានៃសមាគមទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរជិតឆ្ងាយប្រកបដោយសុវត្ថិភាព។








#អរគុណសន្តិភាព

#អាហារសាមគ្គី #សួស្តីឆ្នាំថ្មី #ចូលឆ្នាំខ្មែរ២០២៦ #KhmerNewYear


Previous Post Next Post