ឯកឧត្តម ស៊ុយ ឆៃលាង ដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជន និងលើកស្លាកគណបក្សនៅឃុំកោះខែល ខេត្តកណ្តាល
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ស៊ុយ ឆៃលាង ដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជន និងលើកស្លាកគណបក្សនៅឃុំកោះខែល ខេត្តកណ្តាល

 ឯកឧត្តម ស៊ុយ ឆៃលាង ដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជន និងលើកស្លាកគណបក្សនៅឃុំកោះខែល ខេត្តកណ្តាល



ភ្នំពេញ)៖ ឯកឧត្តម ស៊ុយ ឆៃលាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាកសាងសមាជិកមូលដ្ឋានខេត្តកណ្ដាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំសមាជិក សមាជិកាក្រុមចលនាកសាងសមាជិកមូលដ្ឋានខេត្តកណ្ដាល បានជួបសំណេះសំណាលជាមួយសមាជិកថ្មី ១១០នាក់ និងសមាជិកចាស់ចំនួន ៥០នាក់ របស់គណបក្សប្រជាជនកម្ពុជា និងបានលើកស្លាកគណបក្សជានិមិត្តរូបនៅភូមិទេអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។



នាឱកាសនោះដែរ លោក ស៊ុយ ឆៃលាង ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាប្រធានគណៈចិន្រ្តៃយ៍ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ ព្រមទាំងពាំនាំការសួរសុខទុក្ខពីលោក គួច ចំរើន អភិបាលខេត្តកណ្តាល ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈគម្មាធិការគណបក្សខេត្តកណ្តាល, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សខេត្តកណ្តាល។



តាមរយៈជំនួបនេះសមាជិក សមាជិកាគណបក្សបានបញ្ជាក់រួមគ្នាថា៖ «យើងជាប្រជាពលរដ្ឋខ្មែរមានជំនឿជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិយើង (Our National Sovereignty) ដោះស្រាយដោយសន្តិវិធិយន្តការការទូត និងទ្វេភាគី។ យើងខ្ញុំទាំងអស់គ្នាស្រលាញ់ និងចង់បានសន្តិភាព យើងខ្ញុំចង់បានប្រទេសអ្នកជិតខាងល្អ (ខ្ញុំស្អប់ខ្ពើមសង្រ្គាម) យើងខ្ញុំទាំងអស់គ្នាចង់បានសន្តិភាព»៕




























Previous Post Next Post