លោក​ឧត្តមសេនីយ​ត្រី​ ម៉េ​ង​ ស្រ៊ុន​​​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​ឧបត្ថម្ភ​ជា​ជា​ថវិការ គ្រឿង​ឧបភោគ​បរិភោគ​ព្រមទាំង​សម្ភារៈ​សិក្សា​ក្នេងៗមួយចំនួន​ កង់២គ្រឿងនិងជួយសាងសង់បន្ទប់ទឹក​​​ចំណាយថវិការអស់​​​​​ ១,៧០៧,០០០រៀល​​ ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារជាជនពិការ មានជីវភាពខ្វះខាត ជួបការលំបាក មានកូនក្នុងបន្ទុក៣នាក់ និងម្តាយក្មេកជរាអាយុ៨០ឆ្នាំ​​​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក​ឧត្តមសេនីយ​ត្រី​ ម៉េ​ង​ ស្រ៊ុន​​​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​ឧបត្ថម្ភ​ជា​ជា​ថវិការ គ្រឿង​ឧបភោគ​បរិភោគ​ព្រមទាំង​សម្ភារៈ​សិក្សា​ក្នេងៗមួយចំនួន​ កង់២គ្រឿងនិងជួយសាងសង់បន្ទប់ទឹក​​​ចំណាយថវិការអស់​​​​​ ១,៧០៧,០០០រៀល​​ ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារជាជនពិការ មានជីវភាពខ្វះខាត ជួបការលំបាក មានកូនក្នុងបន្ទុក៣នាក់ និងម្តាយក្មេកជរាអាយុ៨០ឆ្នាំ​​​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ...

 លោក​ឧត្តមសេនីយ​ត្រី​ ម៉េ​ង​ ស្រ៊ុន​​​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​ឧបត្ថម្ភ​ជា​ជា​ថវិការ គ្រឿង​ឧបភោគ​បរិភោគ​ព្រមទាំង​សម្ភារៈ​សិក្សា​ក្នេងៗមួយចំនួន​ កង់២គ្រឿងនិងជួយសាងសង់បន្ទប់ទឹក​​​ចំណាយថវិការអស់​​​​​ ១,៧០៧,០០០រៀល​​ ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារជាជនពិការ មានជីវភាពខ្វះខាត ជួបការលំបាក មានកូនក្នុងបន្ទុក៣នាក់ និងម្តាយក្មេកជរាអាយុ៨០ឆ្នាំ​​​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ...



កំពង់ស្ពឺ​៖ក្រោម​ការ​ចង្អុល​បង្ហាញ​តម្រង់​ទិស​ប្រកបដោយ​គុណធ៌ម​របស់​ ឯកឧត្តម​នាយ ឧត្តមសេនីយ៍​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​ និងមានការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​



ក្នុងស្មារតី​មនុស្សធម៏ ជួយគ្នា​ក្នុង​គ្រាលំបាក​ លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ តែងតែធ្វើការចែករំលែកផ្តល់ជាថវិការ ស្បៀងអាហារ សម្លៀកបំពាក់ ទីជម្រក និងសម្ភារៈប្រើប្រាស់ចាំបាច់ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាតខ្លាំង​ ជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។ក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមបានបង្ហាញពីក្តីមេត្តាករុណា និងសាមគ្គីភាពក្នុងសង្គម​ ពិសេសបានបណ្តុះស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង។



ជាក់ស្តែង​ក្នុងពេលនេះ បន្ទាប់ពី​បាន​ទទួល​នូវ​ព័ត៌មាន​ពីក្រុមការងារមូលដ្ឋានអំពីស្ថានភាពពលរដ្ឋមួយគ្រួសារដែលមានជីរភាពខ្វះខាត នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ចើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត រួមនិងក្រុមការងារ​សហភាព​សហព័ន្ធយុវជនកម្ពុជា​ខេត្ត​កំពង់ស្ពឺ​ រួមនឹងក្រុមស្មកគ្រ័ចិត្តមកពីកាកបាតក្រហមខេត្តកំពង់ស្ពឺ និងមានការ​ចូលរួម​ពីសំណាក់ប្រធានគណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច​ ចុះ​សួរ​សុខទុក្ខ​និងបានបន្តនាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋមួយគ្រួសារមានឈ្មោះ​ យ៉ក ម៉ុន ជាជនពិការ មានជីវភាពខ្វះខាត ជួបការលំបាក មានកូនក្នុងបន្ទុក៣នាក់ និងម្តាយក្មេកមានឈ្មោះ ហ៊ីង សុខគា ចាស់ជរាមានព្រះជន្នអាយុ៨០ឆ្នាំ​​​ទៅហើយ ដោយ​នាពេលបច្ចុប្បន្នគាត់កំពពុង​រស់នៅក្នុងភូមិថ្មី(វាលកន្រ្ទោប) ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


លោកឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន ជាទឹកចិត្តសប្បុរសដោយមើលឃើញពីទិដ្ឋភាព​នៃការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ បាន​ឧបត្ថម្ភ​ដោយសរុបជាថវិការចំនួន ១,៧០៧,០០០ រៀល​​ រួមមាន៖ថវិការ​ចំនួន​ ៣០០,០០០រៀល,អង្ករចំនួន២បេ​,ទឹកក្រូចចំនួន២កេស,ទឹកបរិសុទ្ធចំនួន២កេស,ទឹក្រីចំនួន២យួ រ,ទឹកស៊ីអ៊ីវចំនួន២យួរ,ត្រីខចំនួន២យួរ,សៀវភៅសិក្សា​​ប៊ិចបន្ទាត់ចំនួន៣ឈុត,កាតាបចំនួន០៣,សម្លៀកបំពាក់សិស្ស ០៣កំផ្លេ,កង់ចំនួន០២គ្រឿង និងជួយសាងសង់បន្ទប់ទឹក០១មានតម្លៃ ៧០០,០០០រៀល ថែមទៀតផង៕




































Previous Post Next Post