Update៖ ក្រុមការងារ"ដើមរាំង"ចូលរួមប្រជុំនៅក្រសួងបរិស្ថាន ដើម្បីសម្រួលករណីចុះផ្សាយនិងការបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តកោះកុង!
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Update៖ ក្រុមការងារ"ដើមរាំង"ចូលរួមប្រជុំនៅក្រសួងបរិស្ថាន ដើម្បីសម្រួលករណីចុះផ្សាយនិងការបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តកោះកុង!

 Update៖ ក្រុមការងារ"ដើមរាំង"ចូលរួមប្រជុំនៅក្រសួងបរិស្ថាន ដើម្បីសម្រួលករណីចុះផ្សាយនិងការបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តកោះកុង!



(ភ្នំពេញ)៖ លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ"ដើមរាំង"កាលពីរសៀលថ្ងៃទី០៧.០៥.២០២៦ បានដឹកនាំក្រុមការងារ"ដើមរាំង"ចូលរួមប្រជុំជាមួយតំណាងក្រសួងបរិស្ថាន ដែលដឹកនាំដោយឯកឧត្ដម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន.!!។

កិច្ចប្រជុំនេះធ្វើឡើង នៅក្រសួងបរិស្ថាន រាជធានីភ្នំពេញ ក្នុងគោលបំណងសម្របសម្រួល ករណីលិខិតបំភ្លឺ របស់មន្ទីរបរិស្ថានខេត្តកោះកុង ចុះថ្ងៃទី០៦.០៥.២០២៦ និងការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន"ដើមរាំង"។



ក្នុងនោះឯកឧត្ដម ខ្វៃ អាទិត្យា និងក្រុមការងារបានលើកឡើង ពីការអនុវត្តច្បាប់របស់អាជ្ញាធរនិងមន្ត្រីជំនាញ នៅតំបន់ជ្រោះដំណាក់ក្បូន នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយថា ពុំមែនជាការធ្វើទុក្ខបុកម្នេញ លើពលរដ្ឋស្លូតត្រង់នោះទេ..!!។



ចំណែកលោក ចាន់ ថន តំណាងឱ្យអង្គភាពសារព័ត៌មាន"ដើមរាំង"ក៏បានលើកឡើងដែរថា ការផ្សព្វផ្សាយរបស់"ដើមរាំង"គឺផ្អែកទៅតាមប្រភពជាក់ស្ដែង ដោយគោរពតាមក្រមសីលធម៌និងវិជ្ជាជីវៈស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មិនជ្រៀតជ្រែកការងារសមត្ថកិច្ច និងពុំបានចុះផ្សាយបំផ្លើសនោះឡើយ.!!។



*ជាលទ្ធផលវិវាទនិងកំដៅនៅលើបណ្ដាញសង្គម ពាក់ព័ន្ធលិខិតបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តកោះកុង និងការចុះផ្សាយរបស់"ដើមរាំង"ត្រូវបានបញ្ចប់ តាមគោលនយោបាយឈ្នះឈ្នះនិងសន្តិភាព៕




Previous Post Next Post