ឯកឧត្តម ស៊ុយ ឆៃលាង ដឹកនាំក្រុមការងារចលនាកសាងសមាជិកមូលដ្ឋានខេត្តកណ្ដាល ជួបសំណេះសំណាលសមាជិកថ្មី និងលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅស្រុកគៀនស្វាយ...
កណ្តាល៖ លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តមានជំនឿ និងទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិ និងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ តាមរយៈយន្តការការទូត ទ្វេភាគី និងផ្លូវច្បាប់ ដោយប្រកាន់ខ្ជាប់គោលការណ៍សន្តិវិធី។
ក្រុមការងារចលនាកសាងសមាជិកមូលដ្ឋានស្រុកគៀនស្វាយ បានលើកស្លាកគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល
ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ ឆៃលាង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សបក្សប្រជាជនកម្ពុជា
ជាសមាជិកគណៈកម្មាធិការបក្សខេត្តកណ្តាល ជាប្រធានក្រុមការងារចលនាកសាងសមាជិកមូលដ្ឋានខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមគួច ចំរើន និងមានការចូលរួមពី ឯកឧត្ដម លោកជុំទាវ អស់លោក លោកស្រីក្រុមការងារចលនាកសាងសមាជិកសមាជិកា និងក្រុមជំនួយ មូលដ្ឋានខេត្តកណ្ដាលជាច្រើនរូប និងអស់លោកលោកស្រីចុះជួយឃុំឈើទាលជាច្រើននាក់
ក្នុងនោះដែរមានសមាជិកសមាជិកាចំនួន១៨៦នាក់ដែលសុតសឹងជាសមាជិកមកពីគណបក្សកម្លាំងជាតិនិងភ្លើងទៀន ក៏ព្រោះតែពួកអស់ជំនឿលើមេបក្សប្រឆាំងតទៅទៀតដោយសារគាត់មើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែនប្រធានគណបក្ស សម្ដេចមហាបវធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងនោះដែរ ឯកឧត្តម ស៊ុយ ឆៃលាង បានពាំនាំនៃការសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដល់បងប្អូនសមាជិកសមាជិកាថ្មីដែលមានវត្តមានក្នុងការជួបជុំលើកស្លាកគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាល ហូបនំបញ្ចុកមហាសាមគ្គីជាតិខ្មែរតែមួយដោយក្នុងបរិយាកាសសោមនស្សរីករាយក្រៃលែងបំផុត ៕
កម្ពុជាត្រូវការសន្តិភាព អរគុណសន្តិភាព🇰🇭












































