លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​ជា​អធិបតីដឹកនាំកិច្ចប្រជុំស្តីអំពីការចុះផ្សព្វផ្សាយលេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ Hotline 1292 ...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​ជា​អធិបតីដឹកនាំកិច្ចប្រជុំស្តីអំពីការចុះផ្សព្វផ្សាយលេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ Hotline 1292 ...

 លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​ជា​អធិបតីដឹកនាំកិច្ចប្រជុំស្តីអំពីការចុះផ្សព្វផ្សាយលេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ Hotline 1292 ...

 


កំពង់ស្ពឺ៖នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតីដឹកនាំកិច្ចប្រជុំស្តីអំពីការចុះផ្សព្វផ្សាយលេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ Hotline 1292 និងកសាងបណ្តាញតាមមូលដ្ឋានក្រុង-ស្រុកទូទាំងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ថ្លែងក្នុងកិច្ចប្រជុំ ក្រោមការគិតគូនិងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ប្រកបចក្ខុវែងឆ្ងាយ ជាពិសេសគឺដើម្បីប្រមូលនូវព័ត៌មាន អំពីស្ថានភាពនិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានគឺដើម្បីឈានទៅដល់ការពង្រឹង សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានទាំងមូលឲ្យកាន់តែល្អប្រសើរ យោងតាមស្មារតីខាងលើ លោកមេបញ្ជាការ ក៏បានបង្កើតក្រុមការងារចុះផ្សព្វចុះផ្សព្វផ្សាយលេខ​ទូរស័ព្ទ​អន្តរា​គម​ន៏សង្គ្រោះបន្ទាន់ Hotline 1292 និងកសាងបណ្តាញតាមមូលដ្ឋានក្រុង-ស្រុក ទូទាំងខេត្ត ដើម្បីធ្វើបច្ចុប្បន្នភាពឡើងវិញ អ្វីដែលសំខាន់គឺពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕








 

Previous Post Next Post