លោក​ឧត្តមសេនីយ៍ ត្រី ម៉េ​ង​​​ ​ស្រ៊ុន​ បានចាត់​ឲ្យ​ក្រុម​ការងារ​នាំយក​នូវ​គ្រឿង​ឧបភោគបរិភោគ​ប្រគល់​ជូនដល់​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ជួបការលំបាកចំនួន​៧គ្រួសារ​ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម!!!
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក​ឧត្តមសេនីយ៍ ត្រី ម៉េ​ង​​​ ​ស្រ៊ុន​ បានចាត់​ឲ្យ​ក្រុម​ការងារ​នាំយក​នូវ​គ្រឿង​ឧបភោគបរិភោគ​ប្រគល់​ជូនដល់​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ជួបការលំបាកចំនួន​៧គ្រួសារ​ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម!!!

 លោក​ឧត្តមសេនីយ៍ ត្រី ម៉េ​ង​​​ ​ស្រ៊ុន​ បានចាត់​ឲ្យ​ក្រុម​ការងារ​នាំយក​នូវ​គ្រឿង​ឧបភោគបរិភោគ​ប្រគល់​ជូនដល់​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ជួបការលំបាកចំនួន​៧គ្រួសារ​ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម!!!



កំពង់ស្ពឺ៖លោក​ឧត្តមសេនីយ៍ ត្រី ម៉េ​ង​​​ ​ស្រ៊ុន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព ស ២៥៧០ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីមនុស្សធម៏ជួយគ្នាក្នុងគ្រាលំបាក បានចាត់ឲ្យ​ក្រុម​ដឹកនាំដោយ កញ្ញា កុយ វណ្ណដេត រួមនិងក្រុមការងារ ព្រមទាំងមានចូលរូមពីអាជ្ញាធរមូលដ្ឋានបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគក្រោមការឧបត្ថមពី ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងជាអនុប្រធានសមាគមយុវជនក្រុម៨ ជាតំណាងឯកឧត្តម មុឹង មករា ប្រធានសមាគមន៏យុវជនក្រុម៨ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួនប្រាំពីរគ្រួសារ បច្ចុប្បន្ន​រស់នៅក្នុងឃុំព្រៃចារ ឃុំផ្ដៅជុំ ឃុំខ្នុរដំបង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។



គ្រួសារ​ទាំងប្រាំពីរគ្រួសាររួមមាន៖

-គ្រួសារទី១មានឈ្មោះ ហៀង ហៀម ភេទស្រី អាយុ៨១ឆ្នាំ រស់នៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

-គ្រួសារទី២ មានឈ្មោះ ឃឹម ស្រីអូន​ ភេទស្រី​​ អាយុ៣០ឆ្នាំ មានជម្ងឺប្រចាំកាយ រស់នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

-គ្រួសារទី៣ មានឈ្មោះ ស៊ិន អន​ ភេទស្រី អាយុ៨១ឆ្នាំ រស់នៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម

-គ្រួសារទី៤ ជាសិស្សក្រីក្រមានឈ្មោះ ម៉េងស៊្រុន គីមហ័រ ភេទស្រី អាយុ១១ឆ្នាំ​​ រស់នៅភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម

-គ្រួសារទី៥ ជាសិស្សក្រីក្រមានឈ្មោះ លី ស្រីនាថ ភេទស្រី អាយុ១០ឆ្នាំ​ រស់នៅភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម

-គ្រួសារទី៦ មានឈ្មោះ សែម អន ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិផ្ដៅជុំកើត ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

-គ្រួសារទី៧ មានឈ្មោះ​ អ៊ុល សឿន ភេទប្រុស​ អាយុ៥៥ឆ្នាំ រស់នៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម



នា​ឱកាស​នោះដែរ ក្រុមការងារក៏បានជួបសំណេះសំណាលនិងបានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខព្រួយ​បារម្ភ​ និងនាំយកនូវអំណោយដ៏ថ្លៃថ្លា​របស់លោកឧត្តមសេនីយ៍ត្រី​ ម៉េង​​​​ ស្រ៊ុន ដោយក្នុងមួយគ្រួសារទទួលបាននូវសម្ភារៈ​គ្រឿងឧបភោគបរិភោគរួមមាន៖អង្ករ១បេរ,ទឹកបរិសុទ្ទ១កេស,ត្រីខ១យួរ,ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ​​​ និងភេសជ្ជៈ១កេសថែមទៀតផង៕



សម្រប់ស្រុកជើងព្រៃ ​ខេត្ត​កំពង់ចាម​ ក្នុង​ស្មារតី​មនុស្សធម៌ ជួយគ្នាក្នុងគ្រាលំបាក លោកឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​​​​ មេបញ្ជាការ​ កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ នា​ពេល​កន្លងមកនេះ​ លោកតែងតែ​បរិច្ចាគ​នូវធនធានផ្ទាល់ខ្លួនក្នុងជួយឧបត្ថម្ភ​ទៅ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ ជួប​ទុក្ខ​លំបាក​ ក៏ដូចជាបានជួយជាថវិការសម្រាប់ទិញក្តាឈូសផងដែរ៕



























Previous Post Next Post