លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​ បានអញ្ជើញដឹកនាំក្រុមការងារ​ចុះ​សួរ​សុខទុក្ខ​និង​នាំយក​គ្រឿងងឧបភោគបរិភោគ​ជូនដល់ប្រជា​ពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកចំនួន៦គ្រួសារក្នុងឃុំអមលាំង...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​ បានអញ្ជើញដឹកនាំក្រុមការងារ​ចុះ​សួរ​សុខទុក្ខ​និង​នាំយក​គ្រឿងងឧបភោគបរិភោគ​ជូនដល់ប្រជា​ពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកចំនួន៦គ្រួសារក្នុងឃុំអមលាំង...

 លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​ បានអញ្ជើញដឹកនាំក្រុមការងារ​ចុះ​សួរ​សុខទុក្ខ​និង​នាំយក​គ្រឿងងឧបភោគបរិភោគ​ជូនដល់ប្រជា​ពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកចំនួន៦គ្រួសារក្នុងឃុំអមលាំង... 



កំពង់ស្ពឺ៖នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦​ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​​​​​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារ​ចុះ​សួរ​សុខទុក្ខ​និង​នាំយក​គ្រឿងងឧបភោគបរិភោគ​ជូនដល់ប្រជា​ពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកចំនួន៦គ្រួសារក្នុងឃុំអមលាំង ​ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ។



ប្រជាពលរដ្ឋ​ទាំង៦គ្រួសាររួមមាន៖គ្រួសារទី១ឈ្មោះ ដួង យ៉ន មានសមាជិកក្នុងគ្រួសារ៦នាក់​​​ ,គ្រួសារទី២ ឈ្មោះ ចេង សុចាប មានសមាជិកគ្រួសារ ៥នាក់,គ្រួសារទី៣ឈ្មោះ ជា គីម មានសមាជិកគ្រួសារ៥នាក់,គ្រួសារទី៤ឈ្មោះ ព្រហ្មព្រហស្បតិ៍ មានសមាជិកគ្រួសារ ៧នាក់​ ,គ្រួសារទី៥ឈ្មោះ ធូ ហឹង មានសមាជិកគ្រួសារ ២នាក់​​ និងគ្រួសារទី៦មានឈ្មោះ ម៉ៅ នន មានសមាជិកគ្រួសារ ៣នាក់​ បច្ចុប្បន្ន​រស់នៅ​ឃុំអមលាំង ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ។



នាឱកាស​សួរសុខទុក្ខនោះដែរ លោក ម៉េង ស្រ៊ុន​ ប្រធាន​ក្រុម​ការងារ​ បានសំណោះសំណាល ព្រមទាំង​នាំយក​នូវ​សម្ភារៈ​គ្រឿង​ឧបភោគមួយជូនដល់ទាំង០៦គ្រួសារដោយក្នុងមួយគ្រួសារទទួលបាននូវថវិការចំនួន ៥០,០០០រៀល និងអង្ករ៤បេ(២០គីឡូ),ទឹកភេសជ្ជៈ១កេស,ទឹកបរិសុទ្ធ១កេស,ទឹកស៊ីអ៉ីវ១យួរ,ទឹកត្រី១យួរ​​​ និងមី១កេស​ថែមទៀត​ផង​ និងបាន​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន២២០,០០០រៀល ដល់ប្រជាការពារនិងកម្លាំង​អាវុធហត្ថ​ស្រុក១១នាក់ ដែលសរុបក្នុងការចំណាយរួម​សរុប ១,៥៤០,០០០៛ផងដែរ៕



គួរ​រំលឹក​ផង​ដែរ​ថា​​ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​​​​​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ តែងតែគិតគួរយ៉ាងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលក្នុងមូលដ្ឋានឃុំអមលាំង ដែល​មាន​ជីវភាព​ខ្វះខាត​ជួប​ការ​លំបាក​ និងមានទុកកង្វល់ជួបបញ្ហាផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំង​បានអន្តរាគមន៏សម្របសម្រួលជួយដោះស្រាយនូវរាល់ឯកសារ​ផ្សេងៗដែលពលរដ្ឋចាំបាច់ត្រូវប្រើប្រាស់។មិន​តែប៉ុណ្ណោះ​ បានចាត់អោយក្រុមការងារក្នុងមូលដ្ឋានត្រូវយកចិត្តទុកចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាផ្សេងៗត្រូវរាយការជាបន្ទាន់ ដើម្បី​ងាយស្រួល​ក្នុងការ​ដោះស្រាយ​ជួយដល់គាត់។បើទោះបីជា​ពេលខ្លះ​ លោក ម៉េង ស្រ៊ុន មិនបានចុះមកដោយផ្ទាល់ក៏បានចាត់ក្រុមការងារចុះសួរសុខទុក្ខជាប្រចាំនិងនាំយកនូវអំណោយក្នុងការឧបត្ថមដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែលមានទុកលំបាកជាប្រចាំផងដែរនាពេលកន្លងមក៕
















































Previous Post Next Post