ក្រសួងព័ត៌មាន បិទវគ្គបណ្តុះបណ្តាល «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩» ផ្តោតលើការប្រើប្រាស់ AI និងក្រមសីលធម៌វិជ្ជាជីវៈ
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងព័ត៌មាន បិទវគ្គបណ្តុះបណ្តាល «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩» ផ្តោតលើការប្រើប្រាស់ AI និងក្រមសីលធម៌វិជ្ជាជីវៈ

 ក្រសួងព័ត៌មាន បិទវគ្គបណ្តុះបណ្តាល «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩» ផ្តោតលើការប្រើប្រាស់ AI និងក្រមសីលធម៌វិជ្ជាជីវៈ



ភ្នំពេញ៖ មណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃក្រសួងព័ត៌មាន បានរៀបចំពិធីបិទ និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាល «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩» កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។



វគ្គបណ្តុះបណ្តាលលើកទី៩នេះ មានសិក្ខាកាមចូលរួមសរុបចំនួន ១៧៥នាក់ មកពី ៥០អង្គភាពសារព័ត៌មានទូទាំងប្រទេស ដោយក្នុងនោះមានសិក្ខាកាមចំនួន ១៧០នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានវិញ្ញាបនបត្រ។



ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអធិបតី បានគូសបញ្ជាក់ថា ការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន គឺជាកត្តាស្នូលក្នុងការកសាងទំនុកចិត្តសាធារណជន ខណៈការប្រើប្រាស់ AI ទាមទារការទទួលខុសត្រូវខ្ពស់ និងការផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ គួបផ្សំនឹងការរាយការណ៍ដោយប្រកាន់ខ្ជាប់នូវភាពសុចរិត តុល្យភាព និងការគោរពសិទ្ធិមនុស្ស។


គិតត្រឹមវគ្គទី៩នេះ ក្រសួងព័ត៌មានបានបណ្តុះបណ្តាលអ្នកសារព័ត៌មានសរុប ១.៤៤១នាក់។ លទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការកសាងធនធានមនុស្សក្នុងវិស័យព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍សាធារណៈស្របតាមបរិបទសង្គមឌីជីថល៕









































Previous Post Next Post